CamNews

តារា 

លោក Toey pongsakorn និយាយពាក្យក្នុងចិត្តអំពីតារាស្រីរូបស្រស់ ២ ដួង

ថៃ ៖ រឿងភាគថ្មីដែលមានចំនងជើងថា Fah Fak Ruk ត្រូវបានផ្លាស់ប្តូរតួឯកស្រីពីនាង Cheer Tikhampohn ទៅជានាង Mint Chalida ហើយក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ Toey និង Cheer មានការខកបំណងយ៉ាងខ្លាំង ។ 

នៅក្នុងនោះផងដែរ កំលោះសង្ហា លោក Toey pongsakorn​ ក៏បានបង្ហើបប្រាប់មហាជនថា គាត់ក៏មិនបានដឹងដែរថា ហេតុអ្វីបានជាត្រូវផ្លាស់ប្តូរតួឯកស្រី ព្រោះគាត់មិនបានមានបញ្ហាអ្វីមួយជាមួយនិងនាង Cheer នោះទេ ហើយ Fans របស់ខ្លួនក៏ដូចគ្នាដែរ ។ 

តារាសម្តែងវ័យ ២៥ បានបន្ថែមទៀតថា គាត់មានអារម្មណ៍ថា សោកស្តាយណាស់ដែលមិនបានរួមការងារជាមួយនិង នាង Cheer ជាថ្មីម្តងទៀត ប៉ុន្តែលោកក៏ត្រេកអរដែលបាន សម្តែងជាមួយនិងនាង Mint Chalida ជាលើកដំបូង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Toey pongsakorn Mint chalida