យប់មិញក្រុម Real Madrid ធ្វើដំណើរទៅទួគី ដើម្បីធ្វើការប្រកួតជាមួយ Galasataray ជើង
ទី ២ ក្នុងការប្រកួត UEFA Champion League ជើងទី ២ ។
យប់មិញ Real Madrid បានទៅដល់ព្រលានយន្តហោះទីក្រុង Istanbul ហើយបានធ្វើដំណើរ
ទៅស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលគេស្គាល់ថាមានតំលៃថ្លៃបំផុតនៅទួរគី ។
សណ្ឋាគារនោះមានឈ្មោះថា Ciragan Palace ដែលជាសណ្ឋាគារផ្កាយប្រាំ រចនាម៉ូតតាម
បែប ដំណាក់ស្តាច់ និង ផ្ទះបុរាណ ។ Ciragan Palace ត្រូវបានគេស្គាល់ថាជាសណ្ឋាគារ
ដែលមានបន្ទប់ថ្លៃបំផុត ដែលតំលៃថោកបំផុតគឺ ៨០០ អឺរ៉ូ ក្នុងមួយយប់ និង ៣០០០០ អឺរ៉ូក្នុង
មួយយប់ជាតំលៃដែលថ្លៃបំផុត ។ គេនិយាយថាដោយសារតែក្រុម Real Madrid មានពិន្ទុ ៣
គ្រាប់ក្នុងដៃរួចទៅហើយ ដូចនេះគេមិនសូវជាចាំបាច់ខំប្រឹងប៉ុន្មានទេ ទើបគេចាត់ទុកការមក
ប្រកួតនៅទួរគី គឺគ្រាន់តែជាកាលំហែកាយ ៕