CamNews

តារា 

ចូលរួមសោកស្តាយផង! ប្អូនស្រីលោក ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅ ទទួលមរណភាពហើយ

ឥណ្ឌា ៖ យោងតាមគណនីរបស់លោក ហេង ឡុង ដែលជាស្វាមីរបស់អ្នកនាង ចន ចន្ទលក្ខិណា បានឲ្យដឹងថា ប្អូនស្រីរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពហើយ នៅឯប្រទេសឥណ្ឌា ។ 

នៅក្នុងនោះផងដែរ ហេង ឡុង បានសរសេររៀបរ៉ាប់នៅលើបណ្តាញសង្គមថា "ព័ត៌មានដ៏ក្រៀមក្រំបំផុត: សូមចូលរួមរំលែកទុក្ខតារាចំរៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅសៀលថ្ងៃនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកជូនសាធារណៈជនឲ្យបានជ្រាបផង សូមបញ្ជាក់ថាកញ្ញាបានឈឺអស់រយៈពេល៤ឆ្នាំមកហើយ" ។

ជាចុងក្រោយក្រុមការងារ Camnews ក៏សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារសពផងដែរ ៕




 


Tags: Khemarak SreryPov Cambodia Singer