CamNews

តារា 

ស្រីស្អាតស្រក់ទឹកភ្នែកទាំងមិនដឹងមូលហេតុ ព្រោះបទចម្រៀងរបស់ តារាចម្រៀងសម្លេងមាស ពេជ្រ សោភា

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានព័ត៌មានដ៏រសើបទាក់ទងទៅនឹងសុខភាព​របស់តារាចម្រៀង និង​ជា​គ្រូ​បង្វឹក​ក្នុង​កម្ម​វិធី​លំដាប់​ពិភព​លោក «The Voice Cambodia» អ្នក​នាង ពេជ្រ សោភា ពេញ​បណ្ដាញ​សង្គម Facebook ហើយ​បាន​ធ្វើ​ឲ្យអ្នកគាំទ្រ​មានការបារម្ភ កាន់​តែ​ខ្លាំង​ចំពោះ​ស្ថាន​ភាព​​ជំងឺ​របស់​នាង​ ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកនាង ពេជ្រ សោភា គឺជាតារាស្រីមួយរូបដែលមានឈ្មោះបទសម្លេង និងពោរពេញទៅដោយទេព្យកោសល្យថែមទៀតផង​ ។ ប៉ុន្តែជាអកុសលដែលកាលពីពេលថ្មីៗនេះអ្នកនាង កើតមានជំងៗរហូតដល់ត្រូវទៅព្យាបាលនៅឯក្រៅប្រទេសទៀត ។ 




អ្នកនាង ពេជ្រ សោភា ជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីក្រុមអ្នកគាំទ្រ និងសំណាក់បងប្អូនជាច្រើន ព្រោះតែអ្នកនាងមិនត្រឹមតែជាតារាស្រីម្នាក់ដែលមានទេព្យកោសល្យនោះទេ អ្នកនាងថែមទាំងមានចិត្តសប្បុរសធម៍ និងចេះជួយកិច្ចការសង្គមបានច្រើនទៀត និងចេះយល់ពីទុកលំបាករបស់អ្នកដទៃ ជាពិសេសគឺអ្នកក្រ ដែលពួកគាត់មានការខ្វះខាតនៅក្នុងជីវភាពរស់នៅ ហើយអ្នកនាងក៍ជាកូនស្រីម្នាក់ដ៍កត្តូញូ ថែមទៀតផង ។ 



ដោយសារតែទឹកចិត្តដ៍ល្អប្រពៃ របស់អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាយកាន់តែខ្លាំងឡើងៗ ហើយកាលពីពេលថ្មីៗនេះ ត្រូវបានផ្អើរពេលបណ្តាញសង្គម ចំពោះស្រីស្អាតម្នាក់ដែលគាត់បានច្រៀង បទចម្រៀងដ៍កំសត់ និងពោរពេញទៅដោយការអប់រំ របស់អ្នកនាង ពេជ្រ សោភា គឺបទ "ជីវិតក្មេងរើសសម្រាម" ដោយនាងបានច្រៀងបណ្តើរស្រក់ទឹកភ្នែកបណ្តើរ ​ដោយមិនបានដឹងមូលហេតុ ប៉ុន្តែមានការមតិជាច្រើនសង្ស័យ មកពីអត្ថបទនៃបទចម្រៀងកំសត់ពេក ។

តោះកុំខាតពេលយូរពេលនេះ Camnews នឹងនាំអ្នកទៅទស្សនាវីដេអូរបស់ស្រីស្អាតនេះទាំងអស់គ្នា ៕



ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក


Tags: Pich sophea