(អ៉ីតាលី)៖ មនុស្សជាច្រើននាក់ រស់នៅតំបន់ Modena ប្រទេសអ៉ីតាលី បាននាំគ្នារត់ចេញពីកន្លែងមួយ ទាំងភ័យស្លន់ស្លោ បន្ទាប់ពីបានឮសម្លេង រំញ័រចេញមកពីក្នុងធុងសម្រាម នៅក្បែរនោះ ដោយពួកគេជឿថា សំឡេងនោះ គឺជាគ្រាប់បែក ដែលនរណាម្នាក់យកវាមក បំផ្ទុះនៅទីនេះ។
ក្រុមសង្គ្រោះ ត្រូវបានគេទូរស័ព្ទហៅ ឲ្យមកកាន់កន្លែងកើតហេតុ បន្ទាប់ពីគេជឿថា មានភេរវករលាក់គ្រាប់បែក ក្នុងធុងសំរាមកាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ ប៉ុន្តែនៅពេលក្រុមជំនាញ មកពិនិត្យវត្ថុ ក្នុងធុងសម្រាម ក៏មិនឃើញមានគ្រាប់បែកឡើយ វាបែរជារំញ័ររបស់តុក្កតាសិចទៅវិញ។
ប៉ូលីសជឿថា ម្ចាស់តុក្កតាសិច បានគ្រវែងវាចោលដោយមិនបិទកុង តាក់ថ្ម ទើបវាចាប់ផ្តើមញ័រក្នុងធុងសម្រាម ដែលធ្វើឲ្យមនុស្សរស់នៅក្បែរ តំបន់កើតហេតុនាំគ្នាច្រឡំគិតថា ជាគ្រាប់បែកដោយសារថ្មីៗនេះ កើតមានអំពើភេរវកម្មមិនឈប់ឈរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី