CamNews

តារា 

Rain តារាប្រុសកូរ៉េដំបូង ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Fashion Awards 2016

(បរទេស)៖ តារាប្រុសកូរ៉េខាងត្បូងដ៏ស្រស់សង្ហា Rain ឬ Jung Ji Hoon គឺជាតារាដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យទៅ ចូលរួមក្នុងកម្មវិធី Fashion Awards 2016 នៅក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដែលកម្មវិធីនេះត្រូវបានគេនិយាយថា ជាពិធីដ៏មានកិត្តិយសបំផុត នៅក្នុងឧស្សាហកម្មបង្ហាញម៉ូត។

កម្មវិធីពានរង្វាន់ម៉ូដក្នុងឆ្នាំ២០១៦ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានការចូលរួមពី តារាបង្ហាញម៉ូដ អ្នកឌីហ្សាញ និងជនល្បីល្បាញខាងផ្នែក ឧស្សាហកម្មម៉ូដទៀតផង។


កាលពីឆ្នាំ២០១៥ អ្នកដែលឈ្នះកម្មវិធីដ៏អស្ចារ្យនេះមានដូចជា Karl Lagerfeld, Stella McCartney និងនាង Victoria Beckham ដែលអ្នកទាំងនេះមានស្នាដៃល្អក្នុងការងារ ហើយនៅឆ្នាំនេះក្រៅពីតារាចម្រៀង Rain ក៏នៅមាន Alexa Chung, Kate Moss, Barbara Palvin និង Karlie Kloss សុទ្ធតែត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ភ្នាក់ងាររបស់ Rain បានប្រាប់់ថា តារាប្រុសរូបនេះនឹងចូលរួមកម្មវិធី Fashion Awards 2016 នៅទីក្រុងឡុងដ៏ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ និងទៅសម្តែងនៅសាំងហ្គាពួរថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។ ក្រៅពីការសម្តែង និងច្រៀង Rain បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានមួយថា គ្រួសារជារឿងសំខាន់ក្នុងជីវិត រីឯរឿងសំខាន់មួយទៀត គឺមិត្តស្រី Kim Tae Hee ចំណែកទីបីគឺ CEO របស់ភ្នាក់ងារ៕
Image result for jung ji hoon 2016

Image result for jung ji hoon 2016

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rain Kpop Int news Hot news Seoul Korea