CamNews

កីឡាអន្តរជាតិ 

ត្រឹម ៧​នា​ទី​ចុង​ម៉ោង អេស្ប៉ាញ​រក​បាន ២​គ្រាប់​តាម​ស្មើ​​អង់​​គ្លេស ២-២ ក្នុង​មិត្ត​ភាព​យប់​មិញ

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានធ្វើការវាយបករកបាន២គ្រាប់ភ្លាមៗត្រឹមតែ៧នាទីចុងម៉ោង ដើម្បីទទួលបានលទ្ធផលស្មើ ២-២ ទល់នឹងក្រុមម្ចាស់ផ្ទះអង់គ្លេសក្នុងមិត្តភាពអន្តរជាតិយប់មិញនេះ នៃពហុកីឡដ្ឋាន Wembley។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា អតីតម្ចាស់ជើងឯកពានរង្វាន់ បាល់ទាត់ពិភពលោក World Cup 2010 គោជល់អេស្ប៉ាញ បានធ្វើការវាយបកយក២គ្រាប់វិញនៅនាទីទី៨៩ ពីការធ្វើ បានសម្រេចដោយកីឡាករ Iago Aspas មុនពេលមិត្តរួមក្រុម Isco មកពីក្លឹប Real Madrid បន្ថែមគ្រាប់ទី២ នៅនាទីទី៩០+៦ ក្រោយពេលរបូត២គ្រាប់នៅនាទីទី៩ ប៉េណាល់ទីដោយ Adam Lallana និង Jamie Vardy នៅនាទីទី៤៨។

ការសម្រេចបានលទ្ធផលស្មើ ក្រោយបញ្ចប់ការប្រកួតពេញម៉ោងនេះដែរ អេស្ប៉ាញបានបញ្ចប់ការឈ្នះរបស់គ្រូបង្វឹកអង់គ្លេសថ្មី Gareth Southgate ក្នុងការដឹកនាំលេង៤ប្រកួត ឈ្នះ៣ និងស្មើ១ដង៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង