ថៃ ៖ តារាសម្តែងថៃ លោក Mark Prin និយាយថា លោកបានឲ្យនាង Kimmy Kimberley នូវការដូមួយ ប៉ុន្តែលោកមិនបានប្រាប់ថា ជាអ្វីមួយឲ្យប្រាកដនោះទេ ព្រោះនេះគឺជារឿងឯកជន ។
សម្រាប់វីដេអូក្នុងថ្ងៃខួបកំណើតដែល Mark Prin បានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមជូនមិត្តស្រីនោះ លោកបញ្ជាក់ថា គាត់បានធ្វើវាដោយផ្ទាល់ដៃ សម្រាប់មិត្តស្រីជាទីស្នេហា ។
ចំពោះការថត MV សម្រាប់នាង Pimdao ដែលមានចំណងជើងថា "My favorite star" តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានសារភាពថា ពិតជាងាយស្រួលក្នុងការរួមការងារ ព្រោះអ្នកទាំងពីរជិតដិតនឹងគ្នាស្រាប់ ។
Mark prin បន្តទៀតថា MV នេះ នឹងចាក់បញ្ចាំងជាផ្លូវការ នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ។ ហើយអ្វីដែលធ្វើឲ្យលោក Mark prin ភ័យខ្លាចបែកគ្នាជាមួយនិង Kimberly គឺ នៅក្នុងប្រទេសថៃមានជំនឿថា គូស្នេហ៍ដែលបានថត MV ជាមួយគ្នា នឹងបែកបាក់គ្នា ប៉ុន្តែតួប្រុសក្នុងរឿង "ស្នេហាអនឡាញ" សារភាពថា ខ្លួនក៏ភ័យខ្លាចចំពោះរឿងនេះ ៥០ ភាគរយដែរ តែលោកនៅតែជឿថា ទំនាកទំនងស្នេហាគឺអាស្រ័យទៅលើមនុស្សពីរនាក់ច្រើនជាងជំនឿ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews