CamNews

តារា 

ក្រុមតារាចម្រៀងប្រុស SHINee ត្រៀមទៅ​សម្តែងនៅទឹកដី​អាមេរិកក្នុង​កម្មវិធី SHINee World V Tour

(កូរ៉េ)៖ SHINee ដែលជាក្រុមតារាចម្រៀងដ៏ល្បីរបស់កូរ៉េនឹងទៅសម្តែងនៅទឹកដីអាមេរិកកំឡុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមការដឹកនាំរបស់ SubKulture Entertainment ដែលបានប្រកាសជាផ្លូវការថា ក្រុមតារាចម្រៀងប្រុស SHINee ប្រចាំផលិតកម្ម S.M. Entertainment នឹងទៅសម្តែងជូនអ្នកគាំទ្រនៅទឹកដីអាមេរិក ក្នុងការប្រគំតន្ត្រីដែលមាន ឈ្មោះថា SHINee World V Tour ដែលក្រុមនេះក៏ធ្លាប់ទៅសម្តែងក្នុងកម្មវិធី Korea Times Music Festival និង KCON LA កាលពីឆ្នាំមុននៅអាមេរិកដែរដូចជានៅ Dallas និង Chicago។

ទោះបីជាមានការប្រកាសបែបនេះក្តី ក៏អ្នកគាំទ្រនិយាយ ថាពួកគេមិនទាន់ឃើញ មានការលក់សំបុត្រ ឬកំណត់ថ្ងៃណា ដែលក្រុមចម្រៀងនេះ មកសម្តែងនៅឡើយទេ ហើយពួកគេនឹងរង់ចាំ ទិញសំបុត្រទស្សនា នៅពេលមានការដាក់លក់៕

Related image

Related image

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: SHINee