CamNews

តន្រ្តី 

PSY ទទួលបានកំណត់ត្រា ពិភពលោកទី ៥

ទោះបីជាទទួលបាន កំណត់ត្រាពិភពលោក ៤ ក៏ដោយ ក៏មិនទាន់ឆ្អែតឆ្អន់ដែរ ដោយថ្ងៃនេះ
ខាងភ្នាក់ងារ Guinness Records របស់កូរ៉េបានប្រកាសថា PSY ទទួលបានកំណត់ត្រាពិភព
លោក ថ្មីមួយទៀតហើយ ។

កំណត់ត្រាពិភពលោកថ្មីនេះ គឹការរាំក្បាច់ជិះសេះ  Gangnam Style របស់ PSY ដែលបានរាំ
ជាមួយនឹងប្រជាជន ដែលរស់នៅទីក្រុងសេអ៊ូល ១០ ម៉ឺននាក់នោះ ត្រូវបានភ្នាក់ងារកំណត់
ត្រាពិភពលោករបស់កូរ៉េ ប្រកាសជាផ្លូវការថា បានចាត់ចូលជាកំណត់ត្រាពិភពលោកហើយ ។



កំណត់ត្រានេះមានឈ្មោះថា​  " Largest Gangnam Style dance "  ការរាំក្បាច់ជិះសេះ
ដែលធំជាងគេទូទាំងពិភពលោក ។ ខាងកំណត់ត្រារបស់កូរ៉េបាននិយាយថា ៖ យើងពិតជា
ស្ញប់ស្ញែងទៅនឹង ទឹកចិត្តតស៊ូប្រឹងប្រែង របស់ប្រជាជនទីក្រុងសេអ៊ូល ទាំង ១០ម៉ឺននាក់នោះ
ខ្លាំងណាស់ ហើយវាក៏ជាមូលហេតុមួយ ដែលខាងកំណត់ត្រាពិភពលោក ទទួលស្គាល់ដាក់
កំណត់ត្រានេះ ជាកំណត់ត្រាពិភពលោកជាផ្លូវការដែរ ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: psy gentleman star kpop gangnam style