(កូរ៉េ)៖ លោក Dongwoo តារាប្រុសកូរ៉េ ដែលបានខកខានការសម្តែង នៅទឹកដីជប៉ុន ខណៈដែលឪពុករបស់លោក បានលាចាកលោកកំឡុងពេល ដែលតារាប្រុសរូបនេះ បានទៅដល់ទីក្រុងតូក្យូទៅហើយ។
ឪពុករបស់ Dongwoo បានបាត់បង់ជីវិត កាលពី ថ្ងៃទី២ ខែកញ្ញា កន្លងទៅ ដែលពេលនោះ លោកបានទៅដល់ទឹកដីជប៉ុន ដើម្បីត្រៀមចូលរួមការសម្តែង នៅទីក្រុងតូក្យូ និងអូសាកាទៅហើយដែរ ប៉ុន្តែបែរជាត្រូវខកខាន។ បន្ទាប់ពីដឹងដំណឹងដ៏រន្ធត់នេះភ្លាម Dongwoo ក៏ប្រញាប់ត្រឡប់ មកកូរ៉េវិញភ្លាមតែម្តង។
ទោះបីជាយ៉ាងណា អ្នកគាំទ្រតារាប្រុសរូបនេះ បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធឪពុកលោក ទៅកាន់សុគតិភព ហើយដើម្បីជំនួសការខកជើងសម្តែង ខនសឺតលើកនេះ ក៏នឹងមានការអញ្ជើញ Dongwoo ឲ្យទៅសម្តែង នៅទឹកដីជប៉ុនជាថ្មីម្តងទៀត នៅថ្ងៃទី១៩ ខែកញ្ញា ដែលទស្សនិកជនសង្ឃឹមថា នឹងមិនអវត្តមានរូបគេម្តងទៀតឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង