CamNews

តារា 

ពៅ លីដា មានហាងឆេង ខ្ពស់ក្រោយសម្ពោធ វីឡាថ្មី

ភ្នំពេញ៖ ចូលដល់ពាក់កណ្តាល ឆ្នាំ២០១៤នេះ តារាសម្តែង ពៅ លីដា ត្រូវបានគេដឹងថា នាង ហាក់ មានយឺអ៊ុន ខ្ពស់ត្រដែតត្រដឹម ខណៈការងារសិល្បៈ ក៏ដូចអាជីពខាងក្រៅ កំពុងមាន សន្ទុះ ជាថ្មីទ្បើងវិញ ក្រោយពីស្ងប់ស្ងាត់បាត់មុខ អស់មួយរយៈ កាលពីអំទ្បុងចុងឆ្នាំ២០១៣ និងដើម ឆ្នាំ២០១៤ ។ ថ្មីៗនេះ ពៅ លីដា ក្តាប់បានឱកាស សម្រាប់តំណែង ជាតួឯក ក្នុងខែ្ស ភាពយន្តថ្មី ចំនួន២រឿង ក្នុងពេលតែមួយ ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗ កន្លង ទៅនេះ កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា ចំពោះអាជីពសិល្បៈ គឺនាងមានការមមាញឹកខ្លាំង ទាំងការសម្តែង និងដើរម៉ូដ។ ម្យ៉ាងទៀត នាងកំពុងតែថតរឿង ឲ្យផលិតកម្មក្នុងស្រុក ២ គ្រង តំណែងជាតួឯង ទាំងអស់ ។ កញ្ញា ពៅ លីដា បាននិយាយបន្តថា បច្ចុប្បន្ននេះ នាងកំពុងតែ ជាប់ដៃ ក្នុងការសម្តែងរឿង ដុំ១រឿង និងភាគ១រឿង ឱ្យខាងផលិតកម្ម និង ស្ថានីយទូរសទ្សន៍ ដែលនៅក្នុងសាច់រឿងនេះ អ្នកដឹកនាំសម្តែង បានតម្រូវឲ្យ នាងធ្វើជាតួឯកទាំងពីរ ។

កញ្ញា ពៅ លីដា បានបន្តថា នេះជាឱកាសថ្មីមួយទៀត ដែលបានគ្រងតំណែង សម្តែងជាតួឯក ចាប់ចំនួនពីររឿងស្របពេលគ្នាតែមួយ ។ ការតួរសម្តែងខ្សែភាពយន្តនីមួយៗ គឺតែងតែជូបនូវ ការលំបាកខ្លះៗ ប៉ុន្តែបើទោះបីជា មាន ការលំបាក និងនឿយហត់បន្តិចមែន ក៏នាងនូវតែមាន អារម្មណ៍ សប្បាយចិត្ត និងមិនរាថយ នោះឡើយ ។ ទោះជាបានតំណែងតួឯក ឬតំណែងតួរង ក៏នាងចេញចិត្តដែរ ។

តារាសម្តែងទើបតែ គ្រងតំណែងតួឯក ក្នុងរឿង "ជីវិតនាងមច្ឆា" ក្នុងស្ថានីយទូរទស្សន៍បាយ័ន នាង ពៅ លីដា បានបន្ថែមថា ចំពោះតំណែងតួឯក ពីររឿងទៀត ដែលនាងកំពុងថតនោះ គឺប្រភេទរឿងដុំ ជាស្នាដៃនិពន្ធ របស់ផលិតកម្ម LD ។ ចំណែករឿងភាគទី២ ក្រោយថតចប់ នឹងចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ MyTV ។ ប៉ុន្តែយ៉ាងណា នាង មិនទាន់បញ្ជាក់ ប្រាប់ ចំណងជើងនៃ រឿងទាំងពីរនេះទេ ។

តារាសម្តែង និងជាតារាម៉ូដែល សម្បុរស្រអែម កញ្ញា ពៅ លីដា ក្រោយពីចូលប្រឡូក ក្នុងមាគ៌ា សិល្បៈ អស់រយៈពេលច្រើនឆ្នាំមកនេះ ត្រូវបានទស្សនិកជន មើលឃើញថា នាងក៏ចាប់ ផ្តើម ឡើងយឺអ៊ុន និងមានហាងឆេងសិល្បៈខ្ពស់មិនចាញ់តារាស្រីល្បីៗ ឯទៀតនោះទេ។ កាលពី ថ្ងៃទី១១ ខែឧសភាឆ្នាំ ២០១៤ កន្លងទៅនេះ កញ្ញា ពៅ លីដា ទើបរៀបចំពិធី ជប់លៀង ឡើង វីឡាថ្មី សន្លាងមួយ នៅក្នុងបុរី ពិភពថ្មី ម្តុំផ្សារដីហ៊ុយ ធ្វើឲ្យមិត្តភក្តិក្នុងសង្គមសិល្បៈ កោត សរសើរ ពីភាពមានបានរបស់នាង គ្រប់ៗគ្នា ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: star actress pov lida khmer star