តារាកំប្លែង ដ៏ល្បីល្បាញ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ឬក៏មីសហ្វូតូស៊ីធី ដែល
កំពុងតែ ទទួលបាន ការគាំទ្រច្រើន ពីសំណាក់ ទស្សនិកជនទាំងក្នុង និងក្រៅប្រ
ទេស ធ្វើឲ្យតារាកំប្លែងរូបនេះ មានឱកាសចេញទៅ កើបលុយ នៅក្រៅប្រទេស ជា
ច្រើនលើក ដែលហាក់បញ្ជាក់ថា រូបគេកំពុងតែ មានទីផ្សារខ្លាំង ជាងតារាកំប្លែង
ដ៏ទៃ ។ ចំណែកឯស្ថានីយ ទូរទស្សន៍ MyTV ជាសាខារបស់ ស៊ីធីអិន មានលោក
តាប៊ុយ ជាអ្នកគ្រប់គ្រងកម្មវិធី ហាក់ស្និទ្ធស្នាល ខ្លាំងជាមួយ រ៉ូលីន នាំឲ្យវត្តមាន
រ៉ូលីន មានស្ទើរគ្រប់កម្មវិធី ក្នុងស្ថានីយទូរទស្សន៍មួយនេះ ។
នេះជាឱកាសដ៏ល្អ របស់ រ៉ូលីន ក្នុងការបញ្ចេញសមត្ថភាពពិសេសៗ របស់ខ្លួន ដើម្បី
ស្រូបការគាំទ្រ និងការកើប ប្រាក់ជាច្រើនតាម រយៈការសម្ដែងនានា ។ មិនត្រឹមតែ
ស្ថានីយទូរទស្សន៍ MyTV មួយទេ ស្ថានីយទូរទស្សន៍ណា ក៏មានវត្តមានតារាកំប្លែង
រូបនេះដែរ នាំឲ្យទស្សនិកជនខ្លះ បែរជាមិនសូវពេញចិត្ត ដោយសារអ្នកខ្លះយល់ថា
រ៉ូលីន លេងស្ទីលដដែល គួរឲ្យធុញទ្រាន់ ។
ប្រភពពីស្ថានីយទូរទស្សន៍ឯកជនមួយ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភរិយា
ថ្នាក់ដឹកនាំស្ថានីយ ទូរទស្សន៍ មួយ បាននិយាយថា មិនសូវពេញចិត្តវត្តមាន តារា
កំប្លែងញឹកញាប់ពេកទេ ព្រោះពេលគាត់ទៅផ្សារ ម្ដងៗឮគេ និយាយថាដូចខ្វះមនុស្ស
ឡើងប៉ុស្ដិ៍ណាស់ យកតែខ្ទើយឡើងប៉ុស្ដិ៍ ឡើងស្ទើរតែគ្រប់កម្មវិធី បើសិនជាអាចកាត់
បន្ថយបាន គួរតែបន្ថយខ្លះទៅ ព្រោះគាត់មិនស្អប់ខ្ពើម ភេទទីបីនេះទេ តែបើលើកតំ
កើងពេក ហាក់ដូចជាគាំទ្រ ឲ្យកើតមានកាន់តែច្រើន ។
ភរិយាម្ចាស់ស្ថានីយរូបនោះបន្តថា ម្យ៉ាង រ៉ូលីន លេចមុខនៅ MyTV ហើយបើហៅមក
ច្រើនដងពេក ហាក់ប្រជែងគ្នា ។ បើយូរៗ ម្ដងមិនសូវអីទេ តែកុំឲ្យញឹកពេក ។ ភរិយា
ថ្នាក់ដឹកនាំនៃស្ថានីយនោះ មិនសូវជាលូកដៃ ក្នុងកិច្ចការស្ថានីយទេ តែដោយសារទើស
ភ្នែកពេក ក៏និយាយទៅ ។ នេះអាចជារឿងមួយថ្មីទៀត សម្រាប់តារា កំប្លែង រ៉ូលីន បន្ទាប់
ពីរងការចោទថា ជាតារាភ្លេចធាតុដើម ដែលមានពាក្យចចាមអារ៉ាមខ្លះទៀតលើកឡើង
ថា តារាកំប្លែងនេះ បានទាត់កម្មវិធីតូចៗ មិនបានសម្ដែងទេ យកលេសថាជាប់រវល់ ដើម្បី
គេចវេស៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល