CamNews

តារា 

នៅ សូនីតា មានបុរសអាណិកជន វ័យ៣០ប្លាយ តាមចែចង់រាល់ថ្ងៃ

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង មានសម្រស់ស្រស់ស្អាតកញ្ញា មាន សូនីតា មួរយៈនេះមហាជន
មើលឃើញថា សន្ទុះការងារអាជីពសិល្បៈ របស់នាងហាក់មានយីអ៊ុន ហក់ឡើងទៅមុខយ៉ាងឆាប់
រហ័សតាររយៈការសម្តែង។ មិនតែប៉ុណ្ណោះប្រជាប្រិយភាព និង ការគាំទ្រកាន់តែ ក៏កំពុងតែស្ទុះ
ឡើង ជាលំដាប់ផងដែរ។

ដោយសារូបសម្រស់ដ៏សែនស្រស់សោភារបស់ នៅ សូនីតា បានធ្វើឱ្យបុរសជាច្រើន មានទាំងអ្នក
នៅក្នុងស្រុក និង ក្រៅស្រុកនាំគ្នាចាប់ចិត្ត ប្រតិព័ន្ធចង់បាននាងយក ធ្វើជាគូរគាប់សម្រាប់ទៅថ្ងៃ
អនាគត។ ទន្ទឹមនិងនេះក៏មានលេចឮ ព័ត៌មានមកថាស្រីស្រស់ នៅ សូនីតា កំពុងមានបុរសអាណិក
ជនខ្មែរ រស់នៅក្រៅស្រុកម្នាក់ សម្លឹងចង់បានយកធ្វើជា ម្ចាស់បេះដូងទៀតផង។

ប្រភព័ត៌មានពីអ្នកសិល្បៈដែលជិតដិត ជាមួយតារាសម្តែងស្រីរូបនេះ បានបង្ហើបប្រាប់ថា កញ្ញា នៅ
សូនីតា មិនធម្មតាទេ ពេលនេះកំពុងធ្វើឱ្យបុរសៗ ជាច្រើនលង់វង្វេងនិងសម្រស់ សាច់ដ៏សែនសខ្ចី
របស់នាង។ ម្យ៉ាងទៀតគេក៏បានឮ ព័ត៌មានល្ហៀងៗថា មានបុរសអាណិកជនខ្មែរនៅកាណាដា ម្នាក់
កំពុងតែព្យាយាមទាក់ទង មកដើម្បីសុំសេចក្តីស្រលាញ់ ពីនាងរៀងរាល់ថ្ងៃ។

ប្រភពដដែលនេះបានឱ្យដឹងទៀតថា បុរសម្នាក់នេះមានវ័យប្រហែលជាង ៣០ឆ្នាំហើយក៏ជាមនុស្ស
ម្នាក់ដែលមាន លុយច្រើនក្រាស់ក្រាល់ផងដែរ។ បុរសម្នាក់នេះក៏ស្រលាញ់ កញ្ញា នៅ សូនីតា ខ្លាំង
ណាស់ដែរ។ ហើយមានបំណងរៀបការជាមួយ សូនីតាដើម្បី យកធ្វើជាភរិយា ស្របច្បាប់ផងដែរ។

ទោះបីជាយ៉ាងណាក្តីគេមិនទាន់ដឹងថា កញ្ញា នៅ សូនីតា ព្រមទទួលយកបុរសម្នាក់នេះមកធ្វើជា
ម្ចាស់ ចិត្តឬមួយក៏យ៉ាងណានោះទេ ព្រោះថាកន្លងមកគេក៏ធ្លាប់ដឹងថា នៅ សូនីតា មានអ្នកតាម
ស្រលាញ់ច្រើន។ ប៉ុន្តែ នាងតែងតែឆ្លើយបដិសេធ ចំពោះការស្រលាញ់ពីសំណាក់បុរសៗ ទាំង
នោះ។

ជុំវិញព័ត៌មានខាងនេះគេហទំព័រ Looking TODAY មិនទាន់អាចសុំការបកស្រាយ ពីតារាស្រីរូបនេះ
បានទេ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចធ្វើទាក់ទងបាន។ ដូច្នេះ Looking TODAY រង់ចាំស្វា-
គមន៍ជានិច្ច ចំពោះការចេញមុខ មកបកស្រាយពីរឿងនេះ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nov sonita entertainment khmer star