CamNews

តារា 

Mark Prin ត្រូវមហាជនសរសើរមិនដាច់ពីមាត់ ក្រោយធ្វើរឿងនឹកស្មានមិនដល់ ចំពោះនាង​ Kimberly ដែលជាមិត្តស្រី

ព័ត៌មានកំសាន្ត ៖ នៅក្នុងកម្មវិធី Show DC Grandopening កាលពីថ្ងៃទី​ ១០ ខែមេសា​ ឆ្នាំ ២០១៧​នេះ នាង Kimberly និងមិត្តប្រុសគឺ លោក Mark prin ត្រូវបានអញ្ជើញចូលរួមកម្មវិធីជាមួយគ្នា ព្រោះឃើញថាអ្នកទាំងពីរគឺជាគូស្នេហ៍ដែលសាកសមបំផុត ក្នុងសិល្បៈកំសាន្តថៃ ព្រមទាំងជាទីចាប់អារម្មណ៍របស់មិត្តយយុវវ័យទៀតផង ។  

ក្នុងនោះផងដែរ Mark Prin ត្រូវបានគេផ្តិតយករូបថតជាច្រើនសន្លឹកក្នុងនាមជាសុភាពបុរសម្នាក់ ធ្វើខ្លួនជាមិត្តប្រុសសម្រាប់មនុស្សដែលខ្លួនឯងស្រលាញ់ ដោយ ជូតញើស ទប់ខ្លួន និងសម្តែងឲ្យឃើញនូវការយកចិត្តទុកដាក់គ្រប់យ៉ាងសម្រាប់មិត្តស្រី​ រហូតទទួលបានខមមិនល្អរាប់មិនអស់ពី ក្រោយធ្វើរឿងនឹកស្មានមិនដល់បែបនេះ ចំពោះនាង​ Kimberly ដែលជាមិត្តស្រីជាទីស្រលាញ់ ៕











ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kimberly Mark prin