CamNews

តារា 

Jack Chan បន្តក្នុងការផ្សព្វផ្សាយ ខ្សែភាពយន្តថ្មីរបស់ខ្លួន

ខ្សែភាពយន្តរឿង Chinese Zodiac របស់ ឈិនឡុង នឹងត្រូវបានចាក់បញ្ចាំងនាពេលឆាប់ៗនេះ
ដោយក្នុងនោះគេសង្កេតឃើញតារាវ័យ ៦០ ប្លាយរូបនេះបានរៀបចំក្នុងការដាក់រូបសំណាកមួយ
ចំនួននៅសួនសាធារណៈនៃទីក្រុងប៉េកាំងប្រទេសចិន ហើយក៏ដើម្បីផ្សាយអំពីខ្សែភាពយន្តដែល
មិនទាន់ចាក់បញ្ចាំងរបស់គេផងដែរ។


រូបសំណាកដែលគេយកទៅដាក់នោះគឺជារូបសំណាកឆ្នាំតំណាងទាំង ១២ ដែលត្រូវបានផ្លាស់ថ្មី
ដែល Jackie Chan ចំណាយប្រាក់ចេញថ្លៃធ្វើដោយខ្លួនឯងផ្ទាល់។ ខ្សែភាពយន្ត Chinese Zodiac
របស់ ឈិនឡុង នឹងត្រូវបានចាក់បញ្ចាំងនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ នេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ asiancrunch 


Tags: jackie chan movie china leehom wang