CamNews

តារា 

ថាម៉េចកូនស្រីឥតខាន់ស្លារបស់ ឈិន ឡុង ភ្ជាប់ពាក្យជាមួយសង្សារស្រីដូចគ្នា?

តៃវ៉ាន់ ៖ កាលពីប៉ុន្មានខែមុន មានពាក្យចចាមអារាមថា នាង Etta Ng ដែលរត់ទៅតាមគូស្នេហ៍ភេទដូចគ្នា រហូតដល់ប្រទេសកាណាដា បាននាំគ្នារើសសំរាមនៅតាមដងផ្លូវ ហើយរស់នៅក្រោមស្ពាន និងចិញ្ចើមថ្នល់ ។ ចំនែកឯងាកទៅលោក Jackie Chan វិញ ហាក់បីដូចជាមិនអើពើជាមួយនិងកូនស្រីឥតខាន់ស្លាម្នាក់នេះសោះ ។ 

ហើយថ្មីៗនេះបានលេចលឺដំនឹងមួយទៀតថា កូនស្រីរបស់តារាសម្តែងគឺលោក ឈិន ឡុង ឈ្មោះនាង Etta Ng បានភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍ភេទដូចគ្នា ដែលស្រលាញ់គ្នាអស់រយៈពេល ១២ ឆ្នាំ នៅឯប្រទេសកាណាដា ។​


សង្សាររបស់ Etta Ng បានបង្ហោះរូបថតនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា នាងបានភ្ជាប់ពាក្យកាលពីថ្ងៃទី ២៩ ខែមេសា ។ នេះគឺជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យមហាជននឹកស្មានមិនដល់ទាល់តែសោះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Jackie Chan Etta Ng