CamNews

តារា 

ក្រលេកមើល Hot Boy របស់អាស៊ី ដែលល្បីនៅអាមេរិច

ទស្សនិកជន ធ្លាប់បានទស្សនារួចមកហើយ អំពីបណ្តាតារាៗដែលជា Hot Girl និង Hot ប្រចាំ
វិស័យសិល្បៈ ក្នុងអាស៊ី និងអាមេរិចជាដើម ។ ថ្ងៃនេះ Camnews ក៏បានស្វះស្វែង រកបណ្តា
Hot Guy របស់អាស៊ី ដែលមានប្រជាប្រិយភាពនៅអាមេរិចម្តង មកចែកជូនទស្សនិកជន បាន
ទស្សនា ។


-Lee Byung Hun គឺជាតារាសំដែងរបស់ កូរ៉េ ដែលបានឡើងតំណែង ក្លាយជាតារាសំដែង
របស់អាស៊ីដែលល្បីជាងគេ ក្នុងឆាកអន្តរជាតិ បន្ទាប់ពីបានចូលរួមសំដែង នៅក្នុងភាពយន្ត
ខ្នាតធំ GI Joe : The Rise Of Cobra ជាមួយនិង Channing Tatum ហើយក៏បន្តសំដែងទៅ
ដល់រឿង GI Joe : Retaliation ។ Lee Byung Hun ក៏នឹងបង្ហាញមុខ នៅក្នុងរឿង Red 2 រួម
ជាមួយ Bruce Willis ផងដែរ ។



-Godfrey Gao គឺជាតារាម៉ូដែល លំដាប់កំពូលរបស់តៃវ៉ាន់ ដែលត្រូវបានគេចាប់អារម្មណ៍និង
ចាប់ផ្តើមល្បី ពេលដែលគាត់ ត្រូវបានម៉ាកសំលៀកបំពាក់ Luis Vuitton ហៅទៅធ្វើជាតារា
ម៉ូដែល ជាលើកដំបូង ។



-Steven Yeun គឺជាតារាសំដែងភាពយន្ត ដែលកើតនៅកូរ៉េ តែធំដឹងក្តីនៅអាមេរិច ដែលបាន
កសាងឈ្មោះល្បីរបស់ខ្លួន តាមរយៈភាពយន្តភាគរឿង The Walking Dead ។



-Harry Shum Jr. គឺជាតារាចំរៀង សំដែង និងអ្នករាំដ៏ល្បី ដែលធ្លាប់បានសំដែងក្នុងរឿង Step
Up 2: The Street, Step Up 3D និង White Frog ។ មិនត្រឹមតែប៉ុណ្ណោះ Harry ក៏ជាសមាជិក
សំដែងក្នុងរឿង Glee ផងដែរ ដែលជារឿងភាគមួយដ៏ល្បី ។



-Daniel Henney គឺជាតារាម៉ូដែលកូនកាត់ របស់អាមេរិច និង កូរ៉េ ដែលបានឆក់យកបេះដូង
នារីៗ អោយបាក់ស្រឡាញ់ជាច្រើន ។ Daniel Henney ក៏ត្រូវបាន Jessica (SNSD) តែងតែ
សរសើរមិនដាច់ពីមាត់ផងដែរ ។ Daniel Henney ក៏បានសំដែងក្នុងរឿង X-Man Origin ផងដែរ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: asian asia male star model hollywood entertainment