CamNews

ប្លែកៗ 

បង្កើត​គ្លី​និក ព្រោះ​ចង់​កែ​សម្ផស្ស​ប្រពន្ធឲ្យ​ស្រស់​ស្អាត ​ទីបំផុត​សឹង​តែ​ឌី​ហ្សាញរាង​កាយ​​ទៅ​ហើយ

(រដ្ឋផ្លរីដា)៖ បុរសអាយុ៤៧ឆ្នាំម្នាក់ ឈ្មោះ Phillip Craft បានបង្កើតគ្លីនិកមួយ នៅទីក្រុង Miami ក៏ព្រោះតែលោកចង់កែសម្ផស្សភរិយា អាយុ៤៣ឆ្នាំ គឺនាង Anna ឲ្យមើលទៅនៅតែមាន​សម្រស់ស្អាត ទោះបីជាមានកូនពីរនាក់ ទៅហើយក្តី។

ដំបូង​ស្ត្រីជាប្រពន្ធ ហាក់ស្ទាក់ស្ទើរក្នុងចិត្ត ពេលដែលទទួលការវះកាត់កែសម្ផស្ស ប៉ុន្តែក្រោយពី​សម្រាលកូនរួច រាងកាយនាងក៏ចាប់​ផ្តើម ផ្លាស់ប្តូរ ទើបនាងចង់ធ្វើយ៉ាងណាឲ្យ មានរាងស្អាតឡើងវិញ ក៏យល់ព្រមតាមការណែនាំរបស់ប្តី ក្នុងការកែច្នៃរូបរាងកាយរាប់ភ្លេច ព្រោះតែចង់ឲ្យមានភាពទាក់ទាញ។

Anna បានពង្រីកដើមទ្រូង ត្រគាក កែច្នៃបបូរ​មាត់ ចង្ការ ចង្កេះនិងអ្វីៗជាច្រើនទៀត សឹងតែនិយាយបានថា ជាការឌីហ្សាញខ្លួនប្រាណទាំងអស់ទៅ​ហើយ បន្ទាប់ពីនាងសម្រាល​កូនប្រុសពីរ​នាក់ ឈ្មោះ Aston និង Phillip Jr. ដែលពេលនេះ ពួកគេមានអាយុ១១ឆ្នាំនិង១៣ឆ្នាំហើយ។

Anna និយាយថា ប្តីនាងស្រឡាញ់គ្រប់អ្វីៗ ហើយ​ក៏ចង់ធ្វើវាឲ្យទាន់សម័យ ដែលសូម្បីតែរាងកាយនាង ក៏មិនលើកលែងដែរ ហើយស្វាមីតែងប្រាប់អ្នកជំងឺ ឲ្យក្រឡេកមើលប្រពន្ធ និងជឿថានាងស្អាតជាងកាលពីអាយុ២០ឆ្នាំ ទៀតផង៕​



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news