CamNews

តារា 

Justin Bieber ត្រូវទស្សនិកជន គប់មួយដបទឹកសុទ្ធ ពេលកំពុងសំដែង (វីដេអូខាងក្នុង)

Justin Bieber ត្រូវបានទស្សនិកជន ស្គាល់ថាជាតារាចំរៀង វ័យក្មេងមួយរូបដែលមានភាព
ល្បីល្បាញអស្ចារ្យ ហើយក៏ត្រូវបានគេស្អប់ច្រើនណាស់ដែរ ដោយសារតែទង្វើនិងអត្តចរិត
ទំនើង របស់តារាវ័យក្មេងនេះ​ ។

Justin Bieber fans get angry because ...  flying threw the mic 1

កាលពីថ្មីៗនេះ Justin Bieber បានធ្វើដំណើរទៅកាន់ទីក្រុង Sao Paulo ប្រទេស ប្រស៊ីលដើ-
ម្បីធ្វើការសំដែង Tour របស់ខ្លួន ។ ក្នុងពេលសំដែងបទ Boyfriend ជាមួយនិងស្ទីលដោះអាវ
ប្រចាំត្រកូលនោះ ទស្សនិកជនម្នាក់បាន គប់ដបទឹកសុទ្ធដាក់ Justin Bieber ដែលធ្វើអោយ
មេក្រូជ្រុះធ្លាក់ចុះពីដៃ ។ បន្ទាប់ពីសំលឹងមើលបន្តិច Justin ក៏បានដើរទៅក្រោយឆាកវិញ គ្មាន
និយាយអ្វីមួយម៉ាត់ ។ ទស្សនិកជនបានរង់ចាំអស់រយៈពេល ៣០ នាទី តែមិនឃើញ Justin
ត្រឡប់មកវិញឡើយ បើទោះបីជាគេខំប្រឹងស្រែកឈ្មោះ Justin Bieber យ៉ាងស្រុះគ្នាក៏ដោយ ។

Justin Bieber fans get angry because ...  throw 3 flying mic

ទស្សនិកជនមួយចំនួនបានវ័យតំលៃថា ដោយសារតែកំហឹងបន្តិចបន្តួចសោះ ធ្វើអោយខាតបង់
ផលប្រយោជន៍របស់ទស្សនិកជនផ្សេងទៀត ដែលបានខំប្រឹងចំណាយប្រាក់ និងពេលវេលា
មកទស្សនា ។ មិនដឹងថាតើពេលណា ទើបតារាវ័យក្មេងដ៏ល្បីម្នាក់ ចេះកែចរិតអាក្រក់របស់ខ្លួន
ចោលនោះ ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: justin bieber paparazzi star singer entertainment sao paulo brazil