CamNews

តារា 

ដំណឹងល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់ នាង Yaya និង James ma

ថៃ ៖ តារាសម្តែងភ្នែកតឹង រូបសង្ហា លោក James ma និងតារាសម្តែងស្រីនាង Yaya Urassaya បានស្គាល់និងជិតដិតជាមួយគ្នាយូរណាស់មកហើយ ប៉ុន្តែអ្វីដែលចម្លែកគឺ ពួកគេមិនដែលសម្តែងជាមួយគ្នាជាលក្ខណៈគូស្នេហ៍ទាល់តែសោះ ។ 

កាលពីពេលថ្មីៗនេះ James Ma និង Yaya Urassaya បានថ្លែងប្រាប់អ្នកកាសែតថា ពួកគេនឹងសម្តែងជាគូស្នេហ៍ក្នុងរឿងថ្មីដែលដឹកនាំដោយ Mam Thitima ដែលជាអ្នកស្ថាបនិកនៃ No Problem Production ។ 



James Ma បានបន្តថា ខ្លួនលោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលដឹងថា មានឱកាសបានសម្តែងជាមួយនិងនាង Yaya ។ ហើយពេលនេះរូបលោកផ្ទាល់កំពុងតែថតរឿងពីរផ្សេង ដែលមិនបានរួមបញ្ចូលរឿង "Duang Jai Nai Fai Nao" និងរឿង "Chart Suer Pun Mungkorn" ទេ ។




ប្រភពដដែលបញ្ជាក់ថា "James ma ញញឹមបិទមាត់មិនជិត នៅពេលដែលបានដំណឹងថា បានសម្តែងជាមួយនិងនាង Yaya ម្យ៉ាងវិញទៀតរូបគេក៏ចង់ធ្វើការជាមួយនិងផលិតកម្មថ្មីផងដែរ" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews 


Tags: Yaya Nadech Ann Thongprasom James ma