ថៃ ៖ ដំណឹងដែលតារាសម្តែងស្រីនាង Matt Peeranee និងលោក Songkran Tejanarong កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាបានធ្វើឲ្យកក្រើកពេញវេបសាយប្រទេសថៃ ហើយតារាស្រីរូបនេះក៏ទទួលការរិះគន់ជាច្រើន ព្រមទាំងត្រូវអ្នកនិយមលេងអិនធឺណិតថា នាងជាជនទីបីដែលធ្វើឲ្យប្តីប្រពន្ធគេលែងលះគ្នា ។
ទោះបីជាយ៉ាងណាក៏ដោយ ឥលូវនេះយើងមកស្តាប់កិច្ចសម្ភាស៍របស់ តារាប្រុសស្រី ៣ ដួង ដែលសារភាពត្រង់ៗក្រោយបែកធ្លាយដំណឹងថា Matt ជាហេតុផលធ្វើឲ្យ Songkran លែងលះភរិយា ។
១. លោក James Ma
ក្នុងនាមជាមិត្តរួមអាជីពម្នាក់របស់តារាស្រីរូបនេះ លោក James Ma បាននិយាយថា ខ្លួនបានដឹងទៅតាមព័ត៌មាននោះទេ តែលោកក៏មិនអាចអាកាត់បានថា ធ្វើមិនដឹងអំពីរឿងលម្អិត ប៉ុន្តែលោកខ្លួនពិតជាបារម្ភអំពីនាង Matt Peeranee ខ្លាំងណាស់ ។
២. នាង Taew Natapohn
ដើមឡើយតារាថៃរូបនេះក៏មិនដឹងដែរថា Matt ទាក់ទងជាមួយនិង Songkran តែបន្ទាប់ពីបានដឹងរួចហើយ នាង Taew ក៏ផ្ញើរសារទៅលើកទឹកចិត្តមិត្ត ទោះមិនសូវបានជួបគ្នា តែជារឿយៗអ្នកទាំងពីរនិងមិត្តដទៃទៀតតែងឆាតនៅក្នុង Group Chat ។
៣. លោក Great Warintorn
នៅពេលដែលព័ត៌មាននេះបែកធ្លាយ លោកដឹងថា នាង Matt ពិតជាពិបាកចិត្តជាមួយខមមិន មិនសមរម្យមួយចំនួន ដូច្នេះហើយទើបលោកសម្រេចចិត្តផ្តល់កម្លាំងចិត្ត និងឲ្យនាងរឹងមាំជាងមុន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook