ថៃ ៖ រឿងរ៉ាវស្នេហារបស់ ពោះម៉ាយទើបលែងលះប្រពន្ធគឺលោក Songkran Tejanarong និងតារាសម្តែងស្រីនាង Matt Peeranee ដែលទើបបែកគ្នាជាមួយសង្សារស្រលាញ់គ្នាជាង ១៤ ឆ្នាំ ពេលនេះកំពុងតែទទួលរងនូវការរិះគន់ពីហ្វេនៗនៅលើបណ្តាញសង្គម ។
យោងតាមវេបសាយផ្លូវការក្នុងប្រទេសថៃបានឲ្យដឹងថា ទោះបីជាត្រូវគេរិះគន់ខ្លាំងយ៉ាងណាក៏ដោយចុះ លោក Songkran Tejanarong និងនាង Matt Peeranee នៅតែចេញទៅទទួលទានអាហារនៅខាងក្រៅដោយបើកចំហរអំពីទំនាក់ទំនងរបស់ពួកគេ ។
ខាងក្រោមនេះគឺជារូបថតមួយសន្លឹកដោយឃើញមុខរបស់អ្នកល្បីឈ្មៅះអ្នកទាំងពីរនាក់នេះក្នុងរូបតែមួយ នៅពេលដែលកំពុងទទួលទានអាហារពេលល្ងាចក្នុងភោជនីយដ្ឋានចិនមួយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook