អ្នកចាត់ការទូទៅលោក Brendan Rodgers និយាយថា Leicester City ស្ថិតក្នុងលំដាប់កំពូលទាំង ៤ នៃគ្របខណ្ឌ Prime League ក្នុងការស្វែងរកគុណវុឌ្ឍិនៃក្របខណ្ឌ Champions League បើទោះបីជាពួកគេបានចាញ់ក្រុម Bournemouth កាលពីចុងសប្តាហ៍ក៏ដោយ។
ក្រុម Leicester បានរងបរាជ័យក្នុងលទ្ធផល ៤-១ ដោយចាញ់ក្រុម Bournemouth កាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដដែល ដោយគិតទៅលើគ្រាប់បាល់ចំណេញ (goal difference ) តាមពីក្រោយ ក្រុមលេខ ៥ Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Southampton មួយថ្ងៃក្រោយមក។
ដោយមាន ៣ ប្រកួតនៅសល់ក្នុងដៃ ការដណ្តើមកៅអី ពានរង្វាន់ក្របខណ្ឌ Champions League អាចនឹងត្រូវបាន ដឹង សខ្មៅ នៅពេលដែលក្រុម Leicester ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម United នៅឯកីឡដ្ឋាន King Power នារាត្រីថ្ងៃសុក្រ១៧ កក្កដា ម៉ោង២ រំលងអាធ្រាត្រ ។
លោក Rodgers បានថ្លែងក្នុងសន្និសីទកាសែតក្នុងជំនួប រវាង Leicester City និង Bournemouth ថា៖ "ជោគវាសនាតែងតែនៅជាមួយយើង ប្រសិនបើនោះជាករណីយើងរីករាយនឹងទទួលយកការទទួលខុសត្រូវ និងសម្ពាធ ក្នុងការលេងនៅ EUFA Champions League " ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ Channel News Asia