ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទើបតែពេញកំលោះឈ្មោះថា សុវត្ថិ មុន្នីវណ្ណ ដែលអ្នករាល់គ្នាស្គាល់ថា ជាកូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពិតជាបានធ្វើឲ្យមហាជនខកចិត្តយ៉ាងខ្លាំងក្រោយពីដឹងថា នារីម្នាក់ដែលលោកបានថតជាមួយគឺជាគូស្នេហ៍របស់លោក ។
ជាការពិតណាស់ សុវត្ថិ មុន្នីវណ្ណ គឺជាបុរសសង្ហា ដូច្នេះហើយវាគឺជារឿងធម្មតាទេដែលមានមនុស្សស្រីស្រលាញ់និងចូលចិត្តរូបលោកដូច្នេះ ។ ដោយសារតែរូបរាងសង្ហាពោរពេញទៅដោយមន្តស្នេហ៍របស់ សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យមហាជនខកចិត្តយ៉ាងខ្លាំងក្រោយបានដឹងថា នារីម្នាក់ដែលបានថតជាមួយនិងលោក ដែលនាងមានគណនី Facebook ថា Sour Kea បានបង្ហោះរូបថតប្រហែលជា ២ សន្លឹកជាមួយនិង សុវត្ថិ មុន្នីវណ្ណ ទើបធ្វើឲ្យអ្នកនិយមលេងអិនធឺណិតនាំគ្នាចែកចាយ ហើយអ្នកដែល Crush សុវត្ថិ មុន្នីវណ្ណ ក៏ខកចិត្តមិនស្ទើរក្រោយពីបានដឹងថា បុរសសង្ហារូបនេះមានម្ចាស់ចិត្តរួចទៅហើយដែរ ។
គួរបញ្ជាក់ឲ្យដឹងថា សុវត្ថិ មុន្នីវណ្ណ មិនត្រឹមតែមានរូបរាងសង្ហានោះទេ លោកថែមទាំងមានទេពកោសល្យខាងផ្នែកសិល្បៈមិនតិចជាងឪពុករបស់លោកឡើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB