កូរ៉េ ៖ ក្រុមតារាចម្រៀងកូរ៉េ ដែលមានសមាជិកចំនួន ៤ នាក់គឺក្រុម miss A បានប្រកាសបំបែកក្រុមជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ។
ខណៈពេលដែលព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានចុះផ្សាយនៅលើគេហទំព័រជាច្រើនរបស់ប្រទេសកូរ៉េ បានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តជាខ្លាំង បន្ទាប់ពីក្រុមសំណព្វចិត្តរបស់ខ្លួន បានចែកផ្លូវគ្នាដើរបែបនេះ ។
ប្រភពដដែលបានបន្ថែមទៀតថា នាង Jia និង Min បានចាកចេញពីផលិតកម្ម JYP Entertainment តាំងពីមិនទាន់ប្រកាសបំបែកក្រុមមកម្ល៉េះ ហើយពេលនេះគឺជាការប្រកាសផ្លូវការហើយ ។
សូមចូលរួមសោកស្តាយផងចំពោះអ្នកគាំទ្ររបស់ក្រុមតារាចម្រៀង miss A សម្រាប់ដំណឹងដ៏គួរឲ្យសោកសៅមួយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop