CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ រាំញីកែងជើង ជាលើកទី២ នៅលើទឹកដីខេត្តព្រះវិហារ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ នៅខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានរាំបទ «ញីកែងជើង» ម្តងទៀត នៅលើទឹកដីខេត្តនេះ។

នេះជាការរាំបទញីកែងជើង ជាលើកទី២ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេចបានរាំជាលើកទី១ នៅពេលចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប កាលពីអំឡុងចូលឆ្នាំខ្មែរថ្មីៗនេះ។

ក្នុងពិធីសម្ពោធរោងចក្រខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានកោតសរសើរអំពីភាពល្បីល្បាញនៃបទថ្មី «ញីកែងជើង» ដែលនិពន្ធដោយស្នាដៃខ្មែរមិនចម្លងពីអ្នកដទៃ។ សម្តេចតេជោ បានបញ្ជាក់ថា មូលហេតុដែលសម្តេចពេញចិត្តបទនេះ គឺដោយសារតែបទនេះ ជាការច្នៃប្រឌិតដោយស្នាដៃខ្មែរ មិនមានចម្លង នរណាទាំងអស់។ សម្តេចបានអំពាវនាវអ្នកពាក់ព័ន្ធទាំងឡាយ នៅក្នុងវិស័យចម្រៀងខិតខំកសាងស្នាដៃរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង។

«បទញីកែងជើង» ជារបស់ផលិតកម្មរស្មីហង្សមាស ដែលនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក ងួន ចាន់ដេវីដ។ បទនេះច្រៀងដោយ លោក ងួន ចាន់ដេវីដ និងដឹកនាំសម្តែងដោយ លោក ហ៊ុយពុធ, ពេជ្រ សោភា និង ងួន ចាន់ដេវី៕

ទស្សនាបទ «រាំញីកែងជើង» របស់លោក ងួន ចាន់ដេវីត៖




ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី




Tags: hun sen