CamNews

តារា 

ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខបកស្រាយ ពីរឿងពាក្យសម្តីរបស់នាង ជាមួយអ្នកលេងហ្វេសប៊ុក ដែល Share រូបនាង!

ភ្នំពេញ ៖ ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខបកស្រាយ ពីរឿងពាក្យសម្តីរបស់នាង ជាមួយអ្នកលេងហ្វេសប៊ុក ដែល Share រូបនាង ដោយលើកឡើងនៅបណ្តាញសង្គមថា "នាងខ្ញុំ ហុិន ច័ន្ទនិរ័ត្ន សុំធ្វើការបកស្រាយលើសារពត៌មានដែលនាងខ្ញុំបានប្រើពាក្យសម្តីមិនសមរម្យទៅលើ អ្នកគាំទ្រ
មូលហេតុរឿងមាន ហេតុ និង ផល បើទំពក់មិនទៅ ផ្លែព្នៅក៏មិនមកដែរក្នុងនាម លោកជាមនុស្សប្រុសម្នាក់ដែលប្រើពាក្យមិនសមរម្យ មកលើនាងខ្ញុំជា នារីទន់ខ្សោយ ដែលលេាកបានpost មេីលងាយ នឹងប្រមាថជាទីបំផុតមកដល់រូបនាងខ្ញុំ
ចង់សួរថាលោក មានបំណងអ្វីអោយប្រាកដ ..? ខណះពេលដែលនាងខ្ញុំមិនបាន ជេរ ប្រមាថលើ លោកសូម្បីតែបន្តិច ... ប៉ុន្តែលោកបានផ្សព្វផ្សាយ ពត៌មានបំផុសបំផុលនិងបង្ខូចកេរ្តិ៏ឈ្មោះរបស់នាងខ្ញុំ ដោយប្រកាន់ជំហថាខ្លួនឯងធ្វើទង្វើរត្រឹមត្រូវ ស្របពេលដែលកំពុងតែមានគោលលបំណងអ្វីមកលើរូបថតនាងខ្ញុំ ដូច្នេះសូមបងប្អូនអាចធ្វើការពិចារណា លើទង្វើរបស់គាត់ដោយនាងខ្ញុំមិនទាន់បានបកស្រាយអ្វីទាំងអស់ ៕ 
ចម្ងល់ដែលបងប្អូនឆ្ងល់ នាងខ្ញុំសូមធ្វើការបកស្រាយត្រឹមតែប៉ុណ្ណឹង ចំពោះរឿងនេះនាងខ្ញុំក៏សូមបញ្ចប់ត្រឹមពេលនេះដែល , បើសិនបុគ្គលម្នាក់នោះនៅតែព្យាយាម បំផុសបំផុល នឹង ញុះញង់ បរិហាកេរ្តិ៏ឈ្មោះនាងខ្ញុំទៀត ... នាងខ្ញុំ នឹង ចាត់វិធានការតាមផ្លូវច្បាប់
" ។ 




ដូច្នេះហើយសូមបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ជួយធ្វើការពិចារណាផង ៕










ដោយ ៖ គន្ធា


Tags: Hin Channiroth