កំសាន្ត ៖ លោក Jin Goo និងកញ្ញា Kim Ji Won ដែលសម្តែងជាតួ Dae Young និង Myung Ju ក្នុងរឿង Descendants of the Sun កំពុងចាប់ដៃគូគ្នា ក្នុងរឿងភាគថ្មី ក្រោមចំណងជើងថា «Mr. Sunshine»។
រឿង «Mr. Sunshine» ត្រូវបានសរសេរដោយ អ្នកនាង Kim Eun Sook ដែលជាអ្នកសរសេររឿងភាគល្បីៗ ដូចជា Descendants of the Sun, Goblin និងរឿងជាច្រើនទៀត។
ទោះបីជាយ៉ាងណាក៏ដោយ សាច់រឿងលម្អិតរបស់រឿង «Mr. Sunshine» មិនទាន់ត្រូវបានបញ្ចេញឡើយ ប៉ុន្តែ លោក Jin Goo និងកញ្ញា Kim Ji Won នឹងមានវត្តមានក្នុងរឿងភាគនោះ។
ការចូលរួមរបស់តួទាំងពីរ ក្នុងរឿង «Mr. Sunshine» កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើន ហើយអ្នកដឹកនាំរឿងគឺលោក Lee Eung Bok ដែលធ្លាប់ដឹកនាំរឿង Goblin និង Descendants of the Sun។
រឿង «Mr. Sunshine» ត្រូវបានគេរំពឹងទុកថា ជារឿងភាគដែលល្បី និងកក្រើក សម្រាប់អ្នកទស្សនាជាតិ និងអន្តរជាតិ ៕
ប្រភព៖ Koreanboo