DJ Skrillex ដែលជាអ្នកបង្កើតចំរៀងកន្ត្រាក់ចង្វាក់ Dubstep ដ៏ល្បីល្បាយមួយរូបទូទាំង
ពិភពលោកនោះ ពេលនេះលោកបានចាប់អាជីពថ្មីមួយទៀតគឺជាអ្នករចនាម៉ូតសំលៀក
បំពាក់។ ថ្មីៗនេះលោកទើបតែរចនាម៉ូតខោខូវប៊យម៉ូតថ្មីមួយ មានឈ្មោះថា " Illwood "
របស់ក្រុមហ៊ុន G-Star អមជាមួយនឹងវីដេអូបទភ្លេង Dubstep ថ្មីគឺ " Puppy " ដែលជា
វីដេអូនឹងភ្លេងសំរាប់ធ្វើការផ្សាយពាណិជ្ជកម្មខោខូវប៊យ ម៉ូតថ្មីនេះ។
ក្នុងខោខូវប៊ូយនោះលោកបានបង្កប់ឈ្មោះ នឹងហត្ថលេខារបស់លោកដោយផ្ទាល់ផង
ដែរ ដើម្បីទុកជាស្នាដៃលើកដំបូងរបស់គាត់៕
ដោយ ៖ លីលី
ប្រភព ៖ billboard, youtube