ជារៀងរាល់ឆ្នាំ នៅពេលជិតដល់ខែវិច្ឆិកា អ្នកស្នេហាវិស័យម៉ូដែលទូទាំងពិភពលោក តែងនាំគ្នាងាកមករង់ចាំការសម្ដែងបង្ហាញម៉ូដសម្លៀកបំពាក់ដ៏អស្ចារ្យមួយ ប្រចាំឆ្នាំ នោះគឺឆាកសម្ដែង Victoria's Secret Fashion Show ។ អ្វីដែលពិសេសជាងគេ នៅលើឆាកបង្ហាញម៉ូដនេះ គឺឈុតខោអាវទ្រនាប់ដ៏មានតម្លៃ មានឈ្មោះថា Fantasy Bra ដែលត្រូវបានច្នៃឡើងពីត្បូងដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក។ តាមទម្លាប់ ស្រីស្អាតម្នាក់ក្នុងចំណោមកំពូលតារាម៉ូដែលនឹងត្រូវបានជ្រើសរើសឱ្យស្លៀកពាក់ឈុតខោអាវទ្រនាប់ពិសេសនេះ ហើយនឹងក្លាយជា vedette ក្នុងរាត្រីសម្ដែង។
ឆ្នាំនេះ កិត្តិយសដ៏ខ្ពង់ខ្ពស់ខាងលើ បានទៅលើស្រីស្អាត Candice Swanepoel ។ តារាម៉ូដែលដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ នឹងបង្ហាញខ្លួនក្នុងឈុតទ្រនាប់តម្លៃ ១០លានដុល្លារអាមេរិក នៅលើឆាកសម្ដែងរបស់ Victoria's Scret នាខែវិច្ឆិកាខាងមុខ។ ឈុតទ្រនាប់ពិសេសនេះត្រូវបានបង្កើតឡើងដោយអ្នករចនា Mouawad និងប្រើប្រាស់ត្បូងមានតម្លៃជាង ៤,២០០គ្រាប់ រួមមានត្បូងពណ៌ផ្កាឈូក ត្បូងពេជ្រ ថ្លើមថ្ម ត្បូង ruby ធំ រាងផ្លែសារី មួយគ្រាប់នៅចំកណ្ដាល។ ក្រៅពីនេះ មាស ១៨ការ៉ាត ក៏ត្រូវប្រើប្រាស់ នៅលើឈុតទ្រនាប់នេះ។
អាវទ្រនាប់ Fantasy Bra ត្រូវបានរចនាឡើងពីត្បូងពេជ្រ និងត្បូងមានតម្លៃ ជាង ៤,០០០គ្រាប់
និងមានតម្លៃ ១០លានដុល្លារអាមេរិក
មុន Candice Swanepoel ក៏មានកំពូលស្រីស្អាតជាច្រើនរបស់ Victoria's Secret បានទទួលកិត្តិយស បង្ហាញខ្លួនក្នុងឈុតទ្រនាប់ Fantasy Bra ដ៏មានតម្លៃ ក្នុងនោះ មានដូចជា ស្រីស្អាត Adriana Lima, Alessandra Ambrosio, Miranda Kerr, Gisele Bundchen ។ល។
Alessandra Ambrosio ក្នុងឈុតទ្រនាប់ តម្លៃ ២,៥លានដុល្លារ ឆ្នាំ ២០១២
ឆ្នាំ ២០១១ Miranda Kerr បង្ហាញខ្លួនជាមួយ Fantasy Bra តម្លៃស្មើនឹងឈុតទ្រនាប់នៃឆ្នាំ ២០១២
ឆ្នាំ ២០១០ Adriana Lima ស្លៀកពាក់ឈុត Fantasy Bra តម្លៃ ១២,៥លានដុល្លារ
ឆ្នាំ ២០០៩ ឈុតក្នុង Fantasy Bra បង្ហាញដោយ Marisa Miller តម្លៃ ៣លានដុល្លារ
មុនឆ្នាំ ២០១០ Adriana Lima ក៏ត្រូវបានជ្រើសរើសឱ្យស្លៀកពាក់ឈុត Black Diamond Fantasy Miracle Bra តម្លៃ ៥លានដុល្លារ
Selita Ebanks បង្ហាញខ្លួនក្នុងឈុត Holiday Fantasy Bra ឆ្នាំ ២០០៧ តម្លៃ ៤,៥លានដុល្លារ
Karolina Kurkova ក្នុងឈុតទ្រនាប់ពេជ្រ តម្លៃ ៦,៥លានដុល្លារ
Sexy Splendor Fantasy Bra ត្រូវបានកំពូលតារា Gisele Bundchen បង្ហាញនៅលើឆាក ឆ្នាំ ២០០៥ តម្លៃ ១២,៥លានដុល្លារ
Heidi Klum នៅលើឆាកសម្ដែង ឆ្នាំ ២០០៣ ក្នុងឈុតទ្រនាប់ ឈ្មោះ Very Sexy Fantasy Bra តម្លៃ ១១លានដុល្លារ
អត្ថបទផ្សេងៗគួរឱ្យចាប់អារម្មណ៍
កំពូលស្រីស្អាត របស់ Victoria's Secret “ប្រជែងសម្រស់”
Victoria's Secret ដាក់បង្ហាញ រូបភាពពីឆ្នាំ ១៩៧៩
បណ្ដាម៉ូដសម្លៀកបំពាក់ Bikini របស់ Victoria's Secret
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ k14