CamNews

ម៉ូដែល 

អាវ​ឆ្នូត​ពណ៌ ស្ទីល​ទាន់សម័យ សម្រាប់​អ្នកលេង សម្លៀកបំពាក់ នា​រដូវរំហើយ

អាវ​ឆ្នូត​ពណ៌​បែប​សាមញ្ញ ស្រទន់​ភ្នែក ប៉ុន្ដែ​វា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការជួយ​លើក​សម្រស់​របស់​អ្នក ឱ្យមាន​ភាពស្រស់​ក្មេង ប្រកប់ដោយ​ភាព​ទាក់ទាញ​បំផុត ប្រសិន​អ្នក​ស្លៀកពាក់​បាន​ត្រឹមត្រូវ និង​សមស្រប។

មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកប្រើប្រាស់  បង្ហាញ​អំពី​ម៉ូដ​ទាន់សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ អាវ​ឆ្នូត​ពណ៌ ក៏​ជា “អាវុធ” ដ៏​អស្ចារ្យ​សម្រាប់​នារី​ទាំងឡាយ ដើម្បី​អាច​បង្អួត​ជើងវែង​របស់​ពួកគេ ជួយ​ឱ្យ​រូបរាង មើលទៅ​ខ្ពស់ជាង​មុន ប្រការ​ទាំងនេះហើយ បានជា​មកដល់ពេលនេះ នារី​ជាច្រើន នៅតែ​ចូលចិត្ត​ពាក់អាវ​ឆ្នូត​បែបនេះ។

ជាង​នេះ ប្រភេទ​នៃ​រូបភាព និង​ពណ៌​ឆ្នូត​នៅលើ​អាវ មិនមែន​សាមញ្ញ​នោះទេ ប៉ុន្ដែ​វា​ក៏ អាចជួយ​បង្កើតជា​ស្ទីល​មួយ​ដ៏​ស្រស់ស្អាត។ ម្យ៉ាងទៀត អាវ​ឆ្នូត ថែមទាំង​នាំមក​នូវ​ភាព​ថ្មីថ្មោង គួរ​ជាទី​សាក​ល្បង​ក្នុង​រដូវរំហើយ​ឆ្នាំនេះ។

សូម​អញ្ជើញ​ប្រិ​យ​មិ​ត្ដ ទស្សនា​បណ្ដា​រូបភាព​ដ៏​ស្រស់​សោភា ស្ដីអំពី​អាវ​ឆ្នូត​ដ៏​ស្រស់ស្អាត ដូច​ខាង​ក្រោម ៖

 

ដោយ ៖ តារា
ប្រភព ៖ LD


Tags: stripes clothes autumn spring fashion