ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះយ៉ាងវែង ដោយលើកឡើងថា "ក្មួយ អ៊ិត សេដ្ឋា ពេលនះរូបកាយក្មួយបានបាត់ពីភពផែនដីនេះរួចទៅហើយបន្សល់ទុក តែការស្តាយ ស្រណោះពីមនុស្សជាច្រើនដែលបានរាប់អានក្មួយ។
ប្រមាណ២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្មួយជាមួយពូនិងមីងប្រៀបដូចឪពុក ម្តាយនិងកូន។ ពូនៅចាំបាននូវអ្វីៗដែលក្មួយបានរៀបរាប់តាមលិខិត តាមទូរស័ព្វនិងការជួបក្មួយផ្ទាល់នៅផ្ទះពូនាឆ្នាំ២០១៥។ ពូនៅចាំបាននូវសំណូមពរដែលក្មួយបានសុំមកពូដើម្បីកសាងសាលារៀនដែលក្មួយធ្លាប់រៀន ម្តាយក្មួយធ្លាប់បង្រៀន និងកសាងទីអារ៉ាមនៅភូមិកំណើតរបស់ក្មួយ។
សម្តេច បន្តទៀតថា ៖ ក្មួយប្រុស ពេលក្មួយកំពុងត្រូវការសង្គ្រោះ និងរហូតពេលក្មួយចែកឋានពូកំពុងស្ថិតក្នុងពេលវេលារវល់ បំផុត គឺចំថ្ងៃបោះឆ្នោត។ តែទោះយ៉ាងណាមីងបានធ្វើទំនាក់ទំនងជាប្រចាំជាមួយ លោក ហ៊ុយ វណ្ណះ ដើម្បីបានដឹងពីស្ថានភាពរបស់ក្មួយ។
ការបាត់បង់ក្មួយប្រៀបដូចជាការបាត់បង់កូនប្រុសម្នាក់ដែលពុកនិងម៉ែនឹងរួមចំណែកជាមួយអ្នករាប់អានកូនជួយចិញ្ចឹមបីបាច់ចៅប្រុស ស្រីដែលនៅកំព្រានោះឡើយ។
លាគ្នាពីឋានខុសគ្នាដោយទឹកភ្នែកណាកូនប្រុសពុក៕"
ដោយ ៖ គន្ធា