កូរ៉េ ៖ អតីតសមាជិកក្រុម 2NE1 គឺនាង Park Bom បានប្រកាសថា ខ្លួនកំពុងតែមានគម្រោងនឹងត្រលប់មកវិញជាមួយនិងបទចម្រៀងថ្មីរបស់ខ្លួនដើម្បីជាកិច្ចស្វាគមន៍ដល់អ្នកគាំទ្ររបស់នាង ។
តារាចម្រៀងស្រីវ័យ ៣៤ ឆ្នាំរូបនេះបានផុសនៅលើបណ្តាញសង្គមជាមួយនិងរូបថតថ្មីមួយសន្លឹករបស់នាង ដោយកាន់ផ្កាមួយបាច់ ។ ជាមួយគ្នានេះផងដែរ នាងបានភ្ជាប់មកជាមួយនិងចំណងជើងថា"តើអ្នករាល់គ្នាសុខសប្បាយជាទេ? ខ្ញុំចង់ច្រៀង ហើយខ្ញុំនឹងត្រលប់ទៅវិញឆាប់ៗជាមួយនិងបទចម្រៀងណាអ្នករាល់គ្នា។ អ្នកទាំងអស់គ្នារង់ចាំយូរណាស់ហើយមែនទេ? ខ្ញុំពិតជានឹកគ្រប់គ្នាខ្លាំងណាស់។ ខ្ញុំនឹងធ្វើឲ្យអ្នកសប្បាយចិត្ត" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា បទចម្រៀងចុងក្រោយរបស់ Park Bom ត្រូវបានចេញផ្សាយ កាលពីនាងបានចាកចេញពីផលិត YG Entertainment ។ ហើយការសម្តែងចុងក្រោយបង្អស់របស់ 2NE1 គឺមានចំណងជើងថា GOODBYE ដែលបានចេញផ្សាយទូទាំងពិភពលោក កាលពី ១៧ ខែកន្លងផុតទៅ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo