CamNews

តារា 

ស្វាមី កាតុ លោក ខ្យង ជំងឺរើឡើងវិញត្រូវ​សង្គ្រោះ​បន្ទាន់​ជាថ្មីនៅមន្ទីរពេទ្យ​កាល់ម៉ែត្រ

(ភ្នំពេញ)៖ បន្ទាប់ពីវិលត្រប់មក​ពីព្យាបាលនៅ​ប្រទេសវៀតណាម​មិនទាន់បានប៉ុន្មានថ្ងៃផង ស្វាមីតា​រាកំប្លែងអ្នកនាង កាតុ គឺលោក ខ្យង ពេលនេះជំងឺបេះដូង​ធ្វើទុក្ខ​ត្រូវចូលសង្គ្រោះ​ជាថ្មីនៅមន្ទីពេទ្យកាល់ម៉ែត្រ​កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ។

បើតាមFacebook Page សិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា បានបង្ហោះភ្ជាប់ជាមួយរូបភាពប៉ុន្មានស្លឹកនៃសកម្មភាពចូល​មន្ទីពេទ្យ​ពីសំណាក់​ស្វាមី​អ្នកនាង កាតុ ថាយប់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១​៦ ស្វាមីរបស់តារាកំប្លែង​អ្នកនាងសុខ ចាន់ ធីតា ហៅ ស្រីតុ កំពុងចូលសង្រ្គោះបន្ទាន់​ម្តងទៀតហើ​យ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺបេះដូងរើឡើងវិញ ។

ប្រភពដដែលបានបន្តថា មិនទាន់ដឹងថាជំងឺរបស់លោក ខ្យង ប្រែប្រួលយ៉ាងណានោះទេ ព្រោះ​គ្រូពេទ្យសូម​តាមដានជំងឺបន្ត ។ បន្ទាប់ពីបញ្ជូនមកដល់​មន្ទីពេទ្យកាល់ម៉ែត្រ​ទាំងយប់​ភ្លាមនោះ ក៏​មានវត្តមានតារាល្បីៗ​ជាច្រើនមកសួសុខ​ទុក្ខដល់​មន្ទីពេទ្យភ្លាមៗ​ដែរ ក្នុងនោះ​រួមមាន៖ លោក អ៊ឹម ជី​វ៉ា , លោក វណ្ណៈ , អ្នកនាង ខាត់ សុឃីម និងស្វាមី , លោក ករុណា ពេជ្រ , លោក សុគន្ធថេរៈយុ , កញ្ញា អាលីហ្សា និង កញ្ញា ស្រីពៅ ជាដើម។

គួររម្លឹកថាលោក​ ខ្យង ស្វាមីតារាកំប្លែងនិងចម្រៀងអ្នកនាងកាតុ បានធ្លាក់ខ្លួនឈឺកាល​ពីថ្ងៃសៅ​រ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦ ដោយសាជំងឺដាច់សរសៃឈាមបេះដូង ខណៈពេលកំពុង​លេ​ងភ្លេ​ង​ហើយត្រូវបញ្ជូនទៅព្យាបាលបន្ទាន់​នៅប្រទេសវៀតភ្លាមៗ​ដោយក្នុងមួយយប់ត្រូវ​ចំណា​យជាង​១ម៉ឺនដុល្លារ ប៉ុន្តែក្រោយពេលធូស្រាល​ក៏ត្រូវបានវិល​ត្រឡប់មកភ្នំពេញវិញ តែដោយសារស្ថានភាពជំងឺមិនទាន់ជាសះស្បើយនោះ ឥឡូវត្រូវចូលពេទ្យជាថ្មី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង