CamNews

កំសាន្ត 

សាយ រតនៈ ធ្វើឲ្យ​និស្សិតស្រី​មានផ្ទៃពោះ រួចបោះបង់ចោល ត្រូវគេ​បកអាក្រាតតាម Facebook

ប្រភពពី៖ LookingTODAY

ភ្នំពេញៈ នេះជាលើកទី២ហើយដែលពិធីករ សំដីក្រអួនក្រអៅ លោក សាយ រតនៈ ត្រូវបែកធ្លាយ
ព័ត៌មានអាស្រូវ ដោយលើកទីមួយ មានផ្ទុះ ព័ត៌មាន ការកាត់តរូបភាព អាសអាភាស មិនទាន់ស្ងប់
ស្រួលបួលផង ក៏ស្រាប់តែមានព័ត៌មាន ថ្មីសន្លាងមួយទៀត ទម្លាយឲ្យដឹងថាលោក មានទំនាក់ទំ
នង ស៊ីជម្រៅជាមួយ និស្សិតស្រីម្នាក់រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នាធ្វើឲ្យនាងមានកូន ជាមួយ
គ្នាតែទីបញ្ចប់ តារារូបនេះបែរជាដោះដៃ មិនទទួលស្គាល់នាងនិងកូនទៅវិញ ។

ការលេចឮព័ត៌មានមិនចេះចប់មិនចេះហើយ ម្តងជាពីរដងបោកបក់លើ តារាសម្តែង និងជាពិធីករ
លោក សាយ រតនៈ ដោយព័ត៌មានទាំងអស់នោះ សុទ្ធសឹងតែជា ព័ត៌មានប៉ះពាល់ ជាមួយកិត្តិយស
របស់ លោកមិនដាច់ទេ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការបង្ហោះពាក្យសំដី ទម្លាយអាថ៌
កំបាំងរបស់ពិធីកររូបសង្ហារ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ដោយបានបង្ហោះនៅក្នុង Account
Facebook របស់លោកដោយផ្ទាល់ក្នុងឈ្មោះ “ Say Rathanak”ថា “ អាឆែ្កសាយ រតនៈ ខ្ញុំសិក្សានៅ
សាលា NUM ជិតវត្តភ្នំ គេបានទាក់ទងខ្ញំជាសង្សាររហូតបាន ប្រាណខ្ញុំគ្មានសល់ រយៈពេល 1ឆ្នាំ ខ្ញុំ
មានកូនជាមួយគេ គេអោយខ្ញុំទំលាក់កូនចោល ហើយមានស្រីថ្មី គេបោះបង់ចោលខ្ញុំ កូនក៏ទំលាក់
ជីវិតខ្ញុំគ្មានន័យទៀតទេ រស់ដូចស្លាប់ ការស្បថស្បែ និងការលោងលោមគេ ពិតជានឹកស្មានមិនដល់
សោះ”។

នៅក្នុងសម្តីនោះបានបន្តទៀតថា “ខ្ញុំស្តាយក្រោយណាស់ ស្លាប់កូនម្នាក់ទៀតដោយសារ ស្រលាញ់
គេពេក គេរៀបការជាមួយអ្នកដទៃ ចោលខ្ញុំ ឈឺចាប់បំផុតសំរាប់ខ្ញុំ what should I do with my life ? កាត់តរូបថតគេហត់នឿយណាស់រាប់ម៉ោង តែចង់អោយ ពិភពលោកដឹងថាគេជាមនុស្សបែបណាគេ
បោះបង់ខ្ញុំចោល រស់គ្មានន័យទេ ស្តាយក្រោយណាស់ ” ។

តាមរយៈការបង្ហាញពីភាពឈឺចាប់ របស់មនុស្សស្រីម្នាក់ដែលសុខចិត្ត ប្រឈមមុខជាមួយការអា
ម៉ាស់ ទ្រាំសម្រក់ទឹកភ្នែកជាមួយការឈឺចាប់ ទម្លាយការរឿងរ៉ាវស្នេហាបើក ចំហរនៅលើបណ្តាញ
ទំនាក់ទំនងរបស់មនុស្សស្រីម្នាក់ ដែលអះអាងថាជាអតីតសង្សារចាស់របស់ ពិធីករប្រចាំកម្មវិធី
“រាត្រីកម្សាន្ត” និងនៅជាមួយគ្នារំលង ប្រពៃណីខ្មែររហូតមានកូន ជាមួយនោះគ្នា ហើយអ្វីដែលនាង
នៅសល់ពេលនេះ គឺលោក រតនៈ បែរជាបោះបង់ចោលនាងដោយ មិនស្តាយស្រណោះ ទៅស្រវ៉ា
ស្រីថ្មីទុកឲ្យនាងរស់នៅជាមួយការឈឺចាប់ វិប្បដិសារីពេញមួយជីវិត ។

ពាក់ព័ន្ធនឹងព័ត៌មានបែកធ្លាយនេះដែល Looking TODAY មិនទាន់ដឹងថាជាការពិតឬ យ៉ាងណានោះ
ទេ ហើយយើងក៏មិនអាចទាក់ទងទៅ តារាសម្តែងបុរសមាឌមាំរូបស្រស់សង្ហារ លោក សាយ រតនៈ ឲ្យបកស្រាយពីរឿងនេះបាននៅឡើយទេ ។ ប៉ុន្តែយើងរង់ចាំ ការចេញមុខបកស្រាយជុំវិញ ព័ត៌មាន
នេះពីលោកនៅពេលក្រោយ និងព្យាយាមទាក់ទង ទៅសាកសួរព័ត៌មានច្បាស់លាស់ ជាមួយលោក
នៅពេលក្រោយបន្ថែមទៀត ៕

Looking Today

Looking Today

Looking Today

Looking Today

បណ្តារូបភាពដែលបកអាក្រាតលោក សាយ រតនៈ នៅលើហ្វេសប៊ុក

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: say rattanak entertainment khmer star MC CTN សាយ រតនៈ