CamNews

ព័ត៌មានជាតិ 

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ រើសគ្រាប់ ៨២មីលីម៉ែត្រ យកទៅដុត​លេងបណ្តាល​ឲ្យផ្ទុះស្លាប់

(បាត់ដំបង)៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានមត្ថកិច្ចអះអាងថា បានស្លាប់ភ្លាមៗ ក្រោយពីរូបគេរើសគ្រាប់ប្រភេទ៨២មីលីម៉ែត្រ មួយគ្រាប់យកទៅដុតបណ្តាលផ្ទុះតែម្តង។

ករណីនេះបានកើតឡើង​នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្ថិត​នៅភូមិអំពិល ​ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ក្មេងប្រុសរងគ្រោះឈ្មោះ​ ធៀង​ ឌា​ អាយុ​១៣ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុ ហើយសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Healthy tips National news Local news