ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលបើចំហរទំនាក់ទំនងស្នេហាជាសាធារណៈក្នុងឆ្នាំ ២០១៧ គឺកំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា និងតារាសម្តែងវ័យក្មេង លោក ឆឹម សក្កដា ត្រូវបានទស្សនិកជន និងអ្នកគាំទ្រ កត់សម្គាល់ឃើញថា គឺជាគូស្នេហ៍មួយគូ ដែលពោរពេញទៅដោយភាពផ្អែមល្ហែមខ្លាំងបំផុតក្នុងដើមឆ្នាំថ្មីនេះ ។
ក្រោយពីចាស់ទុំទាំងសងខាងបានទទួលដឹងលឺអំពីទំនាក់ទំនងស្នេហារបស់ពួកគេហើយ បានធ្វើឲ្យតារាល្បីទាំងពីរដួងនេះកាន់តែមានទំនាក់ទំនងស្អិតរមួតខ្លាំង រហូតមានគេហទំព័រជាច្រើនបានចុះផ្សាយអំពីទំនាក់ទំនងស្នេហារបស់តារាទាំងពីរដួងនេះ ។
អ្វីដែលកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងជាងនេះទៅទៀតនោះគឺ ដោយនៅក្នុងគណនី instagram របស់អ្នកនាងពេជ្រ សោភា បានបង្ហោះរូបថតផ្អែមល្អែមមុខទល់មុខជាមួយនិងមិត្តប្រុសរូបសង្ហា ដែលភ្ជាប់មកជាមួយនិងចំណងគួរឲ្យចាប់អារម្មណ៍ថា "រីករាយថ្ងៃខួបកំណើតមនុស្សជាទីស្រលាញ់ រាត្រីសួស្តីណាម្ចាស់ស្នេហ៍" គ្រាន់តែឃើញចំណងជើងនិងរូបថតមួយសន្លឹកនេះហើយ ពិតជាធ្វើឲ្យមិនទាន់មានគូច្រណែនខ្លាំងណាស់ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG