CamNews

ប្លែកៗ 

នារីវ័យក្មេង រៀបការជាមួយសត្វសុនក នៅ​ឥណ្ឌា

អាពាហ៍ពិពាហ៍រវាងនាង Mangli ជាមួយនឹងសុនក Sheru ត្រូវបានគេធ្វើឡើងទៅតាមពិធីបុណ្យ
សាសនា និងទំនៀមទម្លាប់ ក្នុងបំណងកាត់ផ្ដាច់បណ្ដាសា កំពុងតែមានចំពោះនារីវ័យក្មេងម្នាក់
នេះ។

នៅក្នុងភូមិដាច់ស្រយាលមួយ ក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា មានពិធីរៀបការ
ចម្លែកមួយ ត្រូវបានគេរៀបចំធ្វើឡើង ដោយមានការចូលរួមពីអ្នកភូមិជាច្រើនសិបនាក់ នោះគឺ
ពិធីរៀបការ រវាងនារីវ័យក្មេងរូបស្រស់ម្នាក់ ជាមួយនឹងសុនកមួយក្បាល។ ពិធីរៀបការនេះ ធ្វើ ឡើងដើម្បីដោះបណ្ដាសាឱ្យនារីជាកូនក្រមុំ។

ប៉ុន្ដែ នាង Mangli មិនសប្បាយចិត្តនោះទេ នៅពេលត្រូវរៀបការជាមួយសុនក ប៉ុន្ដែនាងជឿ
ជាក់ថា ពិធីរៀបការនេះ នឹងជួយឱ្យនាងប្ដូរផ្លាស់ស្ថានភាពអាក្រក់នាបច្ចុប្បន្នរបស់ខ្លួន។

លោក Sri Amnmunda ដែលជាឱពុករបស់នាង  Mangli ឱ្យដឹងថា  តាមទំនៀមទម្លាប់​ របស់ជន
ជាតិលោក ការរៀបការជាមួយសុនក គឺជាវិធីតែមួយគត់ដែលអាចជួយបណ្ដេញនូវ​ភាពចង្រៃ
ឧបទ្រព ឱ្យ​ចេញពីជីវិត។ ក្រៅតែពីសុនក ពិធីនេះ ត្រូវបានធ្វើឡើង ដូចទៅនឹងពិធីរៀបការរវាង
មនុស្ស និងមនុស្ស។

គ្រួសារខាងស្រី ក៏ចាត់ទុក និងគោរពស្រឡាញ់សុនក ដូចទៅនឹងកូនប្រសា ក៏ដូចជាសាច់ញាតិ
របស់ពួកគេ។ នេះមិនមែនជាលើកដំបូងនោះទេ ដែលមានពិធីរៀបការរវាងនារីម្នាក់ ជាមួយនឹង
សុនកមួយក្បាល ពិធីនេះ ត្រូវគេធ្វើឡើងជាហូរហែ នៅពេលមានគេយល់ថា កូនចៅកំពុងជួប
រឿងមិនល្អក្នុងជីវិត។

យោងតាមទំនៀមទម្លាប់របស់អ្នកភូមិ  ពិធីនេះនឹងមិនមានផលប៉ះពាល់អវិជ្ជមានអ្វីដល់ Mangli
នោះឡើយ។ នាងនឹងអាចរៀបការជាមួយបុរសម្នាក់ ដោយមិនចាំបាច់ធ្វើពិធីសុំលែងលះពី
សុនក Sheru ។

សុនក Sheru ដែល​ជា​កូន​កម្លោះ ក្នុង​ថ្ងៃ​រៀប​ការ​របស់​ខ្លួន កំពុង​ជិះ​រថ​យន្ដ​ជាមួយ​មិត្ត​របស់​វា


នាង Mangli ថ្លែងថា ៖ “នៅថ្ងៃណាមួយ នាងខ្ញុំនឹងបានរៀបការជាមួយបុរសម្នាក់។ ក្ដី
ប្រាថ្នារបស់នារីទាំងអស់ គឺចង់រៀបការជាមួយបុរសសង្ហាម្នាក់។ ដូច្នេះ  នាងខ្ញុំ ក៏កំពុងតែរង់ចាំ
មនុស្សក្នុងសុបិនរបស់ខ្លួន”៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Mangli Sheru Sri Amnmunda India wedding