CamNews

កីឡាអន្តរជាតិ 

ព័ត៌មានអំពីសំបុត្រចូលទស្សនា Europa League វគ្គផ្តាច់ព្រ័ត្រ

ក្រុមតោខៀវឆេលស៊ី​ (Chelsea) នឹងត្រូវប្រកួតជាមួយក្រុមកាំភ្លើងធំអាសិនណល (Arsenal) ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ​ UEFA Europa League នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំង ២០១៩​ ខាងមុខនេះ ។ ការប្រកួត នឹងត្រូវចាប់ផ្តើម នៅម៉ោង ៨ ល្ងាច ម៉ោងនៅប្រទេសអង្គគ្លេស  ហើយត្រូវនឹងម៉ោង ១១ យប់ម៉ោងចាក់ផ្សាយ នៅពហុកីឡដ្ឋានអូឡាំពិក ក្នុងទីក្រុងបាគូ រដ្ឋ​អាហ្សឺបៃស្សិន​​ (Azerbaijan)។

ក្រោយពីទទួលបានជ័យជម្នះ ទៅលើក្រុម Valencia ក្នុងជំនួប UEFA Europa League វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រមក ពួកយើងនឹងត្រូវប្រគួតក្នុងវគ្គផ្តាច់ព្រ័ត្រ​ UEFA Europa League នៅថ្ងៃពុធ ទី ២៩ ខែឧសភា ឆ្នាំង២០១៩​ ខាងមុខនេះ​ នៅពហុកីឡដ្ឋានអូឡាំពិក ក្នុងទីក្រុងបាគូ រដ្ឋ​អាហ្សឺបៃស្សិន​។


សំបុត្រ នឹង​មិនមានដាក់លក់ទេ ក្នុងការប្រកួតនេះ

សមាជិក ដែលបានកក់ពីមុន និងបានជ្រើសរើសមធ្យោបាយដឹកជញ្ជូនសំបុត្រពិសេស នឹងត្រូវបានគេផ្ញើសំបុត្រមកឱ្យតាមរយៈប្រៃសណីយ៍ ចាប់ពីថ្ងៃច័ន្ទ​ ទី ២០ ខែឧសភា ឆ្នាំ២០១៩ ដែលនឹងត្រូវមកដល់មុនថ្ងៃពុធទី ២២ ខែឧសភា ឆ្នាំ២០១៩ ។ សូមចាំថា ប្រសិនបើអ្នកសម្រេចថា មកទទួលសំបុត្រពីប្រអប់សំបុត្ររបស់ការិយាល័យប្រៃសណីយ៍ដ្រាយតុនផាក (Drayton Park)  អ្នកត្រូវមកទទួលវាឱ្យបានមុនម៉ោង ៥ ល្ងាច នៅថ្ងៃសុក្រទី២៤ ខែឧសភា ឆ្នាំ២០១៩ ។

សមាជិកដែលមកទទួលសំបុត្រ នៅទីក្រុងបាគូ (Baku) ពីសណ្ឋាគារ Holiday Inn  នៅចន្លោះពេលដូចខាងក្រោម  នឹងទទួលបានអ៊ីម៉ែលរៀបរាប់លម្អិតពីទម្រង់បែបបទ ដែលអ៊ីម៉ែលនេះ ផ្ញើទៅកាន់អាសយដ្ឋានអ៊ីម៉ែលរបស់អតិថិជនពិសេសប៉ុណ្ណោះ។

តារាងទទួលសំបុត្រក្នុងទីក្រុងបាគូ - (ត្រូវភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ)

ថ្ងៃអង្គារ៍ ទី ២៨ ខែឧសភា              ចាប់ពីរ ម៉ោង ២ រសៀល ដល់ម៉ោង ៨ យប់

ថ្ងៃពុធ ទី២៩ ខែឧសភា                ចាប់ពីរ ម៉ោង ១០ព្រឹក ដល់ម៉ោង ៦ យប់

ជាអកុសលពួកយើងមិនអាចបង្ហាញអេក្រង់ រីផ្លេ (LED Screening) ក្នុងការប្រគួតវគ្គផ្តាច់ព្រ័ត្រ​ UEFA Europa League នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំង២០១៩​ នេះសម្រាប់អ្នកគាំទ្រ នៅពហុកីឡដ្ឋាន អ៊ីមឺរ៉េតបានទេ ។ ហេតុផលផលនេះ បណ្ដាលមកពីការលើកថ្ងៃជួសជុល ដែលចាប់ផ្ដើមនៅពហុកីឡដ្ឋានបន្ទាប់ពីការប្រគួតជាមួយ Brighton។ ដោយសារតែចំនួនកន្លែងជួសជុល បានកើនឡើងក្នុងអំឡុងពេលរដូវក្តៅនេះ និងកាលវិភាគក៏ខ្លីដែរនោះ វាពិតជាមិនអាចពន្យារការជួសជុលឱ្យលើសពី ៣ សប្តាហ៍ឡើយ បើពុំនោះទេ ពហុកីឡដ្ឋាន នឹងជួសជុលមិនរួចរាល់សម្រាប់ថ្ងៃបើកការប្រកួតឡើយ។

ទម្រង់បែបបទសំខាន់សម្រាប់ការធ្វើដំណើរ

នៅពេលដែលការកក់ទទួលបានជោគជ័យ អ្នកគួតែបានទទួលអ៊ីម៉េល ដែលមានទម្រង់បែបបទ ដែលត្រូវតែបំពេញ និងផ្ញើត្រលប់ទៅវិញភ្លាមៗ សម្រាប់អ្នកគាំទ្រ ដែលធ្វើដំណើរ។ ចំពោះអ្នកដែលពុំបានបំពេញ ព័ត៌មានលម្អិត នឹងនាំឱ្យការកក់សំបុត្ររបស់អ្នក ត្រូវបានលក់ចោល។

ព័ត៌មានអំពីទិដ្ឋាការចូលក្នុងរដ្ឋ​អាហ្សឺបៃស្សិន​​ (Azerbaijan)

សូមចងចាំថា ប្រសិនបើអ្នកមានសញ្ជាតិ អង់គ្លេសធ្វើដំណើទៅក្រុងបាគូ អ្នកត្រូវតែដាក់ពាក្យសុំទិដ្ឋាការ ដើម្បីចូលក្នុងរដ្ឋអាហ្សឺបៃស្សិន (Azerbaijan)។

សូមបំពេញពាក្យសុំតាមអ៊ិនធឺណិត នៅលើគេហទំព័រ Asan Visa​​ (https://evisa.gov.az/en/)។ ឯកសារតែមួយគត់ ដែលតម្រូវសម្រាប់ពាក្យសុំទិដ្ឋាការអេឡិចត្រូនិក គឺជាទំព័រទិន្នន័យដែលបានថតចម្លងលិខិតឆ្លងដែនអ្នកកាន់សំបុត្រ ហើយក្នុងប្រឡោះ "គោលបំណងនៃដំណើរទស្សនកិច្ច" នៃពាក្យសុំទិដ្ឋាការអេឡិចត្រូនិក អ្នកគួរតែជ្រើសរើស "វគ្គផ្តាច់ព្រ័ត្រ Europa League" ។

យើងសូមណែនាំឱ្យអ្នកដាក់ពាក្យសុំទិដ្ឋាការអេឡិចត្រូនិច ឱ្យបានមុនថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៩ ហើយលិខិតឆ្លងដែនរបស់អ្នក ត្រូវតែមានសុពលភាពយ៉ាងតិច​ ៦ ខែ បន្ទាប់ពីថ្ងៃចាកចេញពី រដ្ឋអាហ្សឺបៃស្សិន (Azerbaijan)៕

 

 

ប្រែសម្រួល៖ ស៊ីថា

ប្រភព៖ arsenal