(អាមេរិក)៖ តារាចម្រៀងសិចស៊ី វ័យ៣៥ឆ្នាំ Kim Kardashian នៅតែត្រូវបានមិត្តភក្តិ គិតថា អំពើប្លន់ ដោយក្រុមចោរមកលើរូបនាង នឹងធ្វើឲ្យតារាស្រីរូបនេះ ចងចាំមិនភ្លេចឡើយ ហើយវានឹងផ្លាស់ប្តូរជីវិតនាង ជារៀងរហូតទៀតផង។
ក្រុមចោរប្លន់ ប្រដាប់ដោយអាវុធគ្រប់ដៃ មានគ្នា៥នាក់ បានចូលក្នុងអាគារស្នាក់នៅ លក្ខណៈឯកជនរបស់ Kim Kardashian នៅទីក្រុងប៉ារីស ប្រហែល ជា៤៩នាទី មុនពេលពួកវាចាប់ផ្តើម សកម្មភាពប្លន់នាង ដោយយកអស់គ្រឿងអលង្ការ មានតម្លៃគិតជាទឹកប្រាក់ ប្រមាណ១០លានដុល្លារ ពីក្នុងទូដែកសុវត្ថិភាព ថែមទាំងចាប់ Kim Kardashian ចង រួចចាក់សោរឲ្យនៅក្នុងបន្ទប់ទឹក ដែលបញ្ហានេះហើយ ប៉ះពាល់សម្ពាធផ្លូវចិត្តនាងខ្លាំង ធ្វើឲ្យ Joe Francis ជាមិត្តភក្តិជិតស្និទ្ធ របស់តារាស្រីដ៏ល្បីរូបនេះ គិតថា ហេតុការណ៍ ដ៏រន្ធត់ដែលបានកើតឡើងនេះ បង្ខំឲ្យ Kim រស់នៅដូចជាអ្នកទោសម្នាក់ និងពេលដែលនាងទទួលការហៅចូល ពី Kim គឺនាងតែប្រាប់ថា ខ្លួនត្រូវការអង្គរក្សបន្ថែម។
ប្រភពមួយនិយាយថា Kim Kardashian បានប្រាប់ក្រុមគ្រួសារនាងថា ជីវិតនាងត្រូវបានផ្លាស់ប្តូរ ជារៀងរហូត ហើយក៏លែងនៅម្នាក់ឯងដែរ គឺគ្រប់ជំហាន របស់តារាស្រីរូបនេះ តែងមានអង្គរក្សតាមការពារជានិច្ច គ្រប់២៤ម៉ោងតែម្តង។ ឆ្លងកាត់បទពិសោធន៍ ដ៏គួរឲ្យភ័យខ្លាចនេះ Kim Kardashian តែងតែត្រូវមិត្តភក្តិ និងសមាជិកគ្រួសារផ្តល់កម្លាំងចិត្ត គ្រប់ពេលវេលា ព្រមទាំងដាក់អង្គរក្សច្រើននាក់ ជួយការពារនាងគ្រប់ពេល ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង