ព័ត៌មានកំសាន្ត ៖ តារាចម្រៀង ដែលមានរូបរាងសុិចសុីជាងគេ នៅក្នុងវិស័យ Kpop គឺ Hyuna និង Jessi ពេលនេះ កំពុងតែរួមគ្នា ថតរូបឲ្យទស្សនាវដ្តី InStyle ។
នៅថ្ងៃទី ២០ ខែមេសា ទស្សនាវដ្តី InStyle បានរៀបចំឲ្យអ្នកទាំង ២ នេះស្លៀក សម្លៀកបំពាក់ ជាលក្ខណៈកីឡា Reebok ។ ហើយពេលនោះ Jessi បានស្លៀកពាក់ជា លក្ខណៈ swagger ដែលមើលទៅហាក់បីដូចជា សាកសមនឹង រូបរាងរបស់នាងខ្លាំងណាស់ រីឯ Hyuna វិញ ក៍មិនចាញ់ Jessi ប៉ុន្មានដែរ ពួកគេទាំង ២ បានធ្វើការថតរូប ជាមួយគ្នាឲ្យទស្សនាវដ្តី InStyle ។ ហើយពួកគេថែមទាំងបានថតរូប មួយទៀតជាលក្ខណៈល្បែង ទាញព្រ័ត្រ ថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា រូបភាពរបស់តារាស្រី ទាំង ២ នេះ នឹងត្រូវបានចេញជាផ្លូវការនៅលើ ទស្សនាវដ្តី InStyle ក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo