(ភ្នំពេញ)៖ តារាចម្រៀងមានប្រជាប្រិយភាពបង្គួរលោក ដួង វិរៈសិទ្ធ ថ្មីៗនេះបានជួបទុក្ខធំនៅក្នុងគ្រួសារ ដោយសារតែលោកឪពុកជាទីស្រឡាញ់របស់លោក បានទទួលមរណភាពដែលធ្វើឲ្យលោក និងក្រុមគ្រួសារកំពុងតែពិបាកចិត្ត មានទុក្ជាទម្ងន់ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ពីគ្រួសារ។
តាមរយៈការសរសេរបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនតារាចម្រៀងលោក ដួង វិរៈសិទ្ធ បានរៀបរាប់ថា បងប្អូនទាំងអស់គ្នា ពុកខ្ញុំស្លាប់ហើយជួយហៅគាត់មកវិញផង...។ ឪពុករបស់លោក ដួង វិរៈសិទ្ធ ទទួលមរណភាពកាលពីវេលាម៉ោង ៥ ទៀបភ្លឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគគាពាធ។
បើតាមសម្តីរបស់តារាចម្រៀងលោក ដួង វិរៈសិទ្ធ បានប្រាប់បន្ថែមថាឪរបស់លោកបានស្លាប់កាលពីទៀបភ្លឺថ្ងៃទី២៦ ខែឧសភា ហើយបច្ចុប្បន្នសពរបស់គាត់ត្រូវបានតម្កល់ទុកធ្វើ បុណ្យ តាមប្រពៃណីនៅឯស្រុកកំណើតភូមិច្បាមន ឃុំកុមារាជា(ផ្សាត្រាំខ្នា) ខេត្តតាកែវ។ដោយឡែកសម្រាប់ពេលវេលាត្រូវបូជាថ្ងៃណាគឺមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ។
លោកដួង វិរៈសិទ្ធបានបង្ហាញប្រាប់ថាលោកមានអារម្មណ៍សោកស្តាយលោកឪពុកខ្លាំងណាស់ ព្រោះយប់ថ្ងៃដែលគាត់ស្លាប់គឺលោកបានទៅទាន់ត្រឹមតែដណ្តើមចុងក្រោយរបស់គាត់ប៉ុណ្ណោះ តែមិនបាននិយាយអ្វីជាមួយគាត់បន្តិចឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង