CamNews

តារា 

ងួន ចាន់ដេវីត បើសិនបានឃើញវីដេអូនេះ មិនដឹងជារំភើបដោយសារតែ James Jirayu ប៉ុនណាទេ!

ព័ត៌មានកំសាន្ត ៖ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ លោក James jirayu បានបង្កការភ្ញាក់ផ្អើលយ៉ាងច្រើនដល់ក្រុមអ្នកគាំទ្ររបស់លោក និងធ្វើរឿងសប្បុរសជាច្រើនទៀតដល់ក្មេងៗពិការ និងថ្លង់ ក៏ដូចជាទស្សនាកន្លែងសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញថែមទៀតផង ។ 

កាលពីថ្ងៃទី​ ២៥ ខែកុម្ភៈ នៅឯទីក្រុងកោះពេជ្រ នៅក្នុងការប្រគុំតន្រ្តី Concert JamesJi Asean Tour តារាចម្រៀងថៃ លោក James jirayu ក៏បានធ្វើឲ្យអ្នកចូលរួមទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបលោកច្រៀងបទចម្រៀងខ្មែរច្បាស់ក្រឡែតដូចជាជនជាតិខ្មែរយើងមែនទែនតែម្តង ។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោក ងួន ចាន់ដេវីត ដែលជាម្ចាស់បទ "រាំញីកែងជើង" ប្រាកដជារំភើបចិត្តជាខ្លាំងណាស់ហើយ ក្រោយពីបានឃើញវីដេអូដែលលោក James jirayu ចេះរាំបទចម្រៀងញីកែងជើងមិនចាញ់ជនជាតិខ្មែរយើងឡើយ ។ ក្នុងនាមជាម្ចាស់បទពិតជារំភើបខ្លាំងណាស់ បន្ទាប់ពីបានឃើញវីដេអូនេះ ដូច្នេះហើយសូមជួយស៊ែរឲ្យលោក ជី ដេវីត បានឃើញផង ៕

-ចុចអាន ៖ អែមមែនទែន! តារាថៃ លោក James jirayu ច្រៀងបទបុណ្យភូមិ ច្បាស់ល្អមែន (វីដេអូ)

 






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: James jirayu Bella ranee G-davith