ភ្នំពេញ ៖ រឿងរ៉ាវកំពុងតែកក្រើកពេញបណ្តាល Facebook របស់តារាសម្តែងស្រី សាឡាត់ ស្រីឡាង បានធ្វើអោយអ្នកគាំទ្រ មានការងឿងឆ្ងល់ ចង់ដឹងការពិតគ្រប់គ្នានៃរឿងរ៉ាវលើកឡើងថា កញ្ញាទាក់ទងប្តីគេ។
ដោយឡែកនៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ តារាសម្តែងស្រីរូបនេះ បានបង្ហោះសារក្នុង facebookរបស់ខ្លួនថា “រឿងគ្រប់យ៉ាង គឺត្រូវបានដោះស្រាយសន្តិវិធី ខ្ញុំក៏នឹងមានវីឌីអូមូយ សម្រាប់អ្នកគ្រប់គ្នាដែលទន្ទឹងរង់ចាំ អរគុណសម្រាប់ការស្រលាញ់របស់បងប្អូន” ។
ដូច្នេះហើយទើបធ្វើអោយអ្នកទាំងអ្នកគ្នាមានការងឿងឆ្ងល់ និងកាន់តែចង់ដឹង តោះ!!! រង់ចាំតាមដានទាំងអស់គ្នាណា ៕
អត្ថបទ៖ ចំរើន