(តៃវ៉ាន់)៖ លោក Show Luo មិនត្រឹមតែជាតារាចម្រៀង និងជាតារាសម្តែងដ៏ល្បីរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែគេ គឺជាមិត្តប្រុសដ៏ល្អម្នាក់សម្រាប់គូស្នេហ៍ ដែលតែងផ្តល់ការយកចិត្តទុកដាក់នារីជាមិត្តស្រីគ្រប់ពេល ហើយថ្មីៗនេះ Show Luo និយាយថា គាត់នឹងកក់រោងកុនទាំងមូល ដើម្បីមើលជាមួយមិត្តស្រីគឺនាង Grace Chow។
នៅក្នុងបទសម្ភាសន៍មួយ លោក Show Luo បានប្រាប់ថា គាត់នឹងផ្តល់ភាពកក់ក្តៅដល់មិត្តស្រី និងក្រុមគ្រួសារនាងដោយចំណាយពេលវេលាដើម្បីទៅទស្សនាខ្សែភាព យន្តដ៏ល្អបំផុតមួយជាមួយគ្នា ហើយគាត់នឹងកក់រោងកុនទាំងមូលតែម្តងសម្រាប់មើលតែពីរនាក់ និងជាមួយក្រុមគ្រួសារនាងប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ កន្លងទៅ លោក Show Luo និងម្តាយរបស់គាត់ បានចំណាយពេលដើរកម្សាន្តនៅប្រទេសជប៉ុនជាមួយនាង Grace Chow ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី