CamNews

តារា 

ម៉ៃយ៉ា ត្រូវ​បាន​​អ្នក​​សិល្បៈ​​រៀម​ច្បង ​ដៀម​ដាម​​រឿង​​ទម្លាក់​​តម្លៃ​ខ្លួន​ ដើម្បី​​មាន​ការ​ងារ​​ក

(ភ្នំពេញ)៖ តារាសម្ដែង​កូនកាត់អាល្លីម៉ង់ ​ទើបតែប្រឡូក​ក្នុងសិល្បៈថ្មីៗ កញ្ញា ខាហ្គើ ម៉ៃយ៉ា សូរៃយ៉ាម៉ា​ ត្រូវបានគេស្គាល់ជាទូទៅថា ​ម៉ៃយ៉ា ថ្វីត្បិតតែនាង​ទើបតែប្រឡូកក្នុងសិល្បៈមែន ប៉ុន្តែនាងទទួលបានកាងារ ច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឲ្យជឿ ព្រោះគ្រាន់តែនាងថតឲ្យសំអាងការការនានា គឺមានជិត៣០សំអាងការឯណោះ ហើយរូបភាពនាង មានស្ទើរ​តែពេញរាជធានីភ្នំពេញទៅហើយ។ ក្រៅពីនេះ ម៉ៃយ៉ា ក្រសោបបានតំណែងជាតួឯកក្នុងរឿងភាគ «ហង្សបាក់ស្លាប» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ទៀតផង​។

ថ្វីត្បិតតែនាង ម៉ៃយ៉ា ទទួលបានការងារច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែប្រភពពីអ្នកនៅក្នុងសិល្បៈ បាននិយាយថា ម៉ៃយ៉ាង បានទំលាក់តម្លៃខ្លួន ដើម្បីប្រជែងការងារពីរៀមច្បង ក្នុងសិល្បៈ។ ប្រភពដដែល​និយាយ ម៉ៃយ៉ា មានរូបសម្រស់ស្អាត​ជារឿងមួយល្អ សម្រាប់នាង តែបែរជាមកទំលាក់តំលៃខ្លួនទាប សម្រាប់ពាណិជ្ជកម្មមួយ មិនមែនរឿងល្អទេ ព្រោះតម្លៃអ្នកសិល្បៈរៀមច្បង គេមានបទពិសោធន៍យូរឆ្នាំ តម្លៃខ្លួនគេថ្លៃហើយ គេមិនទំលាក់ថ្លៃ ដើម្បីប្រជែងយកការងារដូចនាង ជាកូនអាល្លីម៉ង់ទេ។

អ្នកសិល្បៈមួយរូប​ បានព្រ​លយថា «ឲ្យគ្នាថតទៅ.! ឲ្យឆាប់ល្បី ព្រោះគ្នាប្រឡូកថ្មីចង់បានមុខមាត់ ឲ្យគេស្គាល់ជារឿងធម្មតាទេ អ្នកណាក៏អ៉ីចឹងដែរ ព្រោះចូលសិល្បៈដំបូង គឺបែបនេះ តែយូរទៅតម្លៃមិនដល់ គឺមិនថតតែអ៉ីចឹង តែសម្រាប់នាង គឺមិនព្រមចុះតម្លៃខ្លួនទៅប្រជែងតួថ្មីអ៉ីចឹងទេ។ សិល្បៈខ្មែរមិនសូវមានតម្លៃ ព្រោះតែចូលចិត្តបន្ថោកតម្លៃខ្លួនបែបនេះ ឲ្យតែមានគេជួល គឺទៅហើយ ខុសពីស្រុកគេ ដែលតម្លៃខ្លួនតារាស្រុកគេ មិនមែនឡើងចុះតាមតែមាត់នោះទេ!»​។

ប្រភពពីអ្នកធ្លាប់ហៅ ម៉ៃយ៉ាមកថត បាននិយាយថា ម៉ៃយ៉ា ជាក្មេងល្អស្រួលរួមការងារជាមួយណាស់ មិនប្រកាន់ថា សំអាងការល្បី ឬមិនល្បីទេ ឲ្យតែហៅ គឺនាងថត​ទាំងអស់​ ហើយតម្លៃទាបជាងគេ ព្រោះនាងចូលថ្មី ហើយបើបានថតឡើងក្របមុខទស្សនាវដ្ដីទៀត តម្លៃកាន់តែពិសេស ។ ធម្មតាម្ចាស់ផលិតផល គេចង់បាន អ្នកថ្មី ថោកនិងស្អាតអ៉ីចឹងហើយ រឿងខ្លះមកពីអ្នកសិល្បៈ​កាច់កុងគ្នា។

តារាសម្ដែងថ្មីនាង ម៉ៃយ៉ា មិនអាចសុំការបំភ្លឺបានទេ ថា នាងបន្ទាបតម្លៃខ្លួន ដើម្បីប្រជែងការងារពីសិល្បៈរៀមច្បង ព្រោះទូរស័ព្ទនាងមិនអាចទំនាក់ទំនងបាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង