ថៃ ៖ ថ្ងៃពិសេជិតឈានមកដល់ហើយ ដូច្នេះតារាសម្តែងថៃទាំងពីរដួងនេះបាននាំគ្នាយកធៀបការ ដើម្បីអញ្ជើញចាស់ទុំបណ្តើរៗហើយ ។
កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅនេះ នាង Warattaya Nilkuha និងលោក Put Puttichai បានធ្វើការអញ្ជើញ CEO របស់ Workpoint Thai Television ដែលជាកន្លែងរបស់តារាស្រីរូបនេះធ្វើការជា TV show ។
ជាការពិតណាស់ នៅពេលដែលទៅដល់ផ្ទះមេធំ អនាគតស្វាមីភរិយាមួយគូនេះក៏ទទួលបានផ្កាចំនួនពីរភួង ហើយផ្កានោះគឺមានអត្ថន័យពិសេសជាប់ចិត្តមួយគឺ អ្នកស្រលាញ់ខ្ញុំជារៀងរហូត ហើយខ្ញុំក៏ស្រលាញ់អ្នករហូតដូចគ្នា ។
គោលបំណងទៅអញ្ជើញចូលរួមមង្គលការ Warattaya និង Put បែរជាមិនត្រឹមតែទទួលការស្វាគមន៍ធម្មតានោះទេ ថែមទាំងបានពរជ័យពីចាស់ៗថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar