CamNews

តារា 

បងស្រី Jonghyun និយាយអ្វីខ្លះ ក្រោយប្អូនប្រុសបាត់បង់ជីវីត?

កូរ៉េ ៖ បងស្រី Jonghyun បានបញ្ជាក់ប្រាប់អ្នកកាសែតថា ប្អូនប្រុសរបស់ខ្លួន ពិតជាស្លាប់ដោយសារតែការព្យាយាមសម្លាប់ខ្លួនពិតមែន ។ 

អ្វីដែលគួរឲ្យសោកស្តាយជាងនេះទៅទៀត បងស្រីរបស់ Jonghyun បានព្យាយាមទាក់ទងដើម្បីអោយប៉ូលីសទៅជួយប្អូនប្រុស ក្រោយពីតារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះ បានផ្ញើរសារសម្លាប់ខ្លួន ទៅអោយបងស្រី ។ 

គួរបញ្ជាក់ឲ្យដឹងថា សមាជិកក្រុមចម្រៀងរបស់ SHINee គឺលោក Jonghyun បានព្យាយាមសម្លាប់ខ្លួនដោយប្រើធ្យូងដើម្បីបង្កាត់ភ្លើង អោយមានផ្សែង និងបិទទ្វារបន្ទប់អោយជាប់​ រហូតសន្លប់ដោយសារតែផ្សែងនៅក្នុងបន្ទប់នោះ ទើបបណ្តាលអោយបាត់បង់ជីវីតដូច្នេះ ។ ជាងនេះទៅទៀត លោក Jonghyun ត្រូវបានគេដឹងថា ការសម្លាប់ខ្លួនមួយនេះបានលាយឡំជាមួយនិង ការមានជម្ងឺធ្លាក់ទឹកចិត្តផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea