ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះបានផ្ទុះពាក្យចចាមអារាមរបស់តារាកូរ៉េ ២ ដួងដែលកំពុងតែរួមផលិតកម្មជាមួយគ្នាគឺលោក G-Dragon និងនាង Dara ត្រូវបានបែកធ្លាយវីដេអូដែលអ្នក ២ កំពុងតែថើបគ្នា ត្រូវបានលេចចេញទៅលេើបណ្តាញសង្គម ហើយបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា YG បានចេញមុខមកបកស្រាយយ៉ាងកាលពីថ្ងៃទី ០៩ ខែមករានេះថា "វាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ គឺដោយសារតែ G-Dragon បានសូម Dara ដើម្បីថតរូបជាមួយនិងគ្នា ពួកគេធ្វើលេងជាមួយគ្នាក្នុងនាមជាអ្នករួមការងារធម្មតា ម្យ៉ាងវិញទៀតពួកគេក៏មិនបានស្រលាញ់គ្នាដែរ" ។
YG បានបន្ថែមទៀតថា វាគឺជារឿងធម្មតាទេសម្រាប់ពួកគេ ព្រោះ G-Dragon និងនាង Dara ពួកគេសិ្នទ្ធិស្នាលគ្នាខ្លាំងណាស់ ដូច្នេះហើយសូមកុំឲ្យមានការប្រកាន់ ឬ សង្ស័យដោយសាររឿងបន្តិចបន្តួចនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop